-ជនជាតិចិន ៣នាក់រងរបួស ស្រាល រីឯ អ្នកបើក រថយន្ដរត់គេចខ្លួន

សៀមរាប ៖ អ្នកធ្វើដំណើរ តាមរថយន្ដ ក្រុងរបស់ក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គអ៊ិច ប្រេស ជាច្រើននាក់ រួមទាំងជនជាតិបរទេស ផង បានភ័យលោះព្រលឹងនឹកស្មានថា ជីវិត របស់ពួកគេនឹងត្រូវបញ្ចប់ បន្ទាប់ពីអ្នកបើក រថយន្ដក្រុងមិនបានគិតពីសុវត្ថិភាពរបស់អ្នក ជិះ ហើយបើកលឿន រួចហើយប្រុងវ៉ារថយន្ដ កូរ៉េមួយគ្រឿងទៀត ប៉ុន្ដែមិនផុតក៏គេចទៅ ដើមគគីរ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន ៨នាក់ ក្នុងនោះរងរបួសធ្ងន់៣នាក់និងស្រាល ៥នាក់រួមមានជនជាតិចិន៣នាក់ផងដែរ។

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ រថយន្ដមេគង្គអ៊ិចប្រេសខាងលើនេះ បាន កើតនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិ រលោះលិច ឃុំរលោះ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

ស្នងការរងនគរបាលទទួលបន្ទុកចរាចរណ៍ លោកឡាយ សុវិន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅក្រោយ កើតហេតុថា មន្ដ្រីនគរបាលរបស់លោកដែល ចុះទៅវាស់វែងនិងជួយអន្ដរាគមន៍នៅកន្លែង កើតហេតុនោះ បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរខាងលើនេះ បណ្ដាលឱ្យអ្នកដំណើររង របួសធ្ងន់៣នាក់ និងរបួសស្រាល៥នាក់ ក្នុង នោះមានជនជាតិចិន ៣នាក់ផងដែរ។

លោកឡាយ សុវិន បានបន្ដថា ក្រោយ គ្រោះថ្នាក់ចរាចរនេះ កម្លាំងសមត្ថកិច្ចរបស់ លោកបានជួយដឹកជនរងគ្រោះជាបន្ទាន់ទៅ កាន់មន្ទីរពេទ្យ ។

អធិការរងនគរបាលស្រុកប្រាសាទបាគង ទទួលផែនចរាចរណ៍លោកប៉ុក ចាន់ថា បាន ឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្ដាលមក ពីរថយន្ដក្រុងមេគង្គអ៊ិចប្រេស បើកលឿន ហើយប្រុងវ៉ារថយន្ដកូរ៉េ ដែលកំពុងដឹកអង្ករ ហើយបត់ចូលផ្លូវរលោះ ស្រាប់តែរថយន្ដក្រុង បើកគេចក៏ជ្រុលទៅបុកដើមគគីរនៅតាម ចិញ្ចើមផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៨ នាក់ ។

លោកប៉ុក ចាន់ថា បានបន្ដថា ក្រោយ កើតហេតុ អ្នកបើករថយន្ដបានរត់គេចខ្លួន បាត់បន្សល់តែអ្នករងរបួសនៅកន្លែងកើត ហេតុ ហើយសមត្ថកិច្ចរបស់លោកបានជួយ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់អាច បញ្ជាក់ពីអត្ដសញ្ញាណរបស់ជនរងគ្រោះខាង លើនេះនៅឡើយទេ។

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]