ស្ទឹងត្រែង៖អ្នកបើកបររថយន្ត ដឹកឈើគ្រញូងម្នាក់ បានរងរបួសក្បាលបែក ឈាមហូរ កក្លាក់  ដោយសារ មន្ត្រីអ.ហ បានដកកាំភ្លើងខ្លីពីចង្កះវាយបំ បែកកញ្ចក់រថយន្ត ហើយធ្លាយត្រូវក្បាលអ្នកបើក បររថយន្តដឹក ឈើនោះ។ ហេតុការមន្ត្រីអ.ហ ប្រើអំណាច និងអំពើហឹង្សាខាងលើនេះបានកើតឡើង នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចក្បែរគល់ ស្ពានមិត្តភាពកម្ពុជា-ចិនសេកុងខេត្តស្ទឹងត្រែង លើផ្លូវជាតិលេខ៧A  (ផ្លូវអាស៊ាន)ស្ថិតក្នុង សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ។

អ្នកឃើញហេតុការបានឱ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាកកាមរី ហើមពណ៌ស្លែ ចាស់ដឹកឈើគ្រញូងពេញ  ចេញពីស្រុកសៀមប៉ាងឆ្លងកាត់ចំណុចដុងក្រឡ ចូលមកក្នុងខេត្តស្ទឹងត្រែង។  បន្ទាប់មកគេឃើញមន្ត្រីអ.ហម្នាក់នេះហូតកាំភ្លើងខ្លីពីចង្កេះគប់ទៅ លើកញ្ចក់រថយន្តដឹកឈើបណ្តាល ឲ្យ ធ្លុះកញ្ចក់ ត្រូវក្បាលអ្នកបើករថយន្តបែកចេញឈាមតែម្តង ។ បន្ទាប់ មកមន្ត្រីអ.ហ ជើងខ្លាំងម្នាក់នោះ មិនបានធ្វើការបង្ក្រាបរថយន្ត ដឹកឈើនោះទេថែមទាំងបណ្តោយឲ្យរថយន្តដឹកឈើគ្រញូង នោះ ចាកចេញទៅដោយសុវត្ថិភាព  ។ ចំណែកមន្ត្រីអ.ហម្នាក់នោះត្រូវ បានគេស្គាល់ឈ្មោះ ផាវ សុធា ឋានៈ អនុសេនីយ៏ដោយប្រើរថយន្តផ្ទាល់ខ្លួនម៉ាកកាមរីហើម ពណ៌ ស្លែចាស់ ពាក់ស្លាកលេខភ្នំពេញ2D-0376 បើកប្រដេញពីក្រោយតាមរថយន្តដឹកឈើគ្រញូងនោះមក ទាន់នៅចំណុចខាងលើ ។

ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថា ៖ក្រោយហេតុការណ៍ គេបានឭភាគីទាំងពីរជជែកគ្នា
ហើយខាងមន្ត្រីអ.ហម្នាក់នោះនិយាយថា មុនពេលចេញមកម្តេចមិនបា្រប់ឲ្យដឹងមុន ចំណែក លុយក៏អត់ឲ្យ? ឯខាងរថយន្តដឹកឈើនិយាយថា ចាំបាច់បា្រប់អីទៀតបើយកលុយរហូត។ នៅក្រោយ ជជែកគ្នាដ៏តឹងតែងនោះ មន្ត្រីអ.ហ រូបនោះក៏ឈានទៅដល់ការប្រើអំណាច និងតួនាទីរបស់ខ្លួន ដែលបានមកពីរដ្ឋប្រគល់ឲ្យនោះទៅ ដកកាំភ្លើងខ្លីវាយបំបែកកញ្ចក់រថយន្ត ហើយថែមទាំងបានគប់ បណ្តាលឲ្យធ្លាយកញ្ចក់រថយន្តដឹកឈើ ធ្លុះទៅត្រូវក្បាលអ្នកបើកបរនោះតែម្តង។

ទាក់ទិនទៅនិងករណីចម្រូងចម្រាសរវាងមន្ត្រីអ.ហ និងរថយន្តដឹកឈើខាងលើនេះ អ្នកសារព័ត៌មាន ដើមអម្ពិលមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ផាវ សុធា មន្ត្រីអ.ហជើង ខ្លាំងនៅខេត្តស្ទឹងត្រែង  បានឡើយ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]