ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងពេលដែលអ្នកបើកបររថយន្តរេចង្កូតជ្រុលទៅធ្លាក់ស្ពានខ្សាម នៅម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងរថយន្តមានចំនួន៧នាក់ នៅមុនពេលកើតហេតុ ក្រុមគ្រួសារនេះ បានជិះរថយន្តរបស់ខ្លួនម៉ាកតូយូតាកាមរី ស៊េរីឆ្នាំ១៩៨៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២B-៤៩៥១ ធ្វើដំណើរពីខេត្តបាត់ដំបង ឆ្ពោះមកស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេលបើកពីខេត្តបាត់ដំបង គឺឪពុកជាអ្នកបើក រហូតដល់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឪពុកបានឲ្យកូនប្រុសបើកវិញ លុះបើកមកដល់ចំណុចគល់ស្ពានខ្សាម កូនដែលជាអ្នកបើកបរងោក បណ្ដាលឲ្យបើករថយន្តធ្លាក់ផ្លូវតែម្តង ហើយជ្រុលធ្លាក់ស្ពានខ្សាម បណ្ដាលឲ្យរងគ្រោះធ្ងន់ស្រាលទាំង៧នាក់តែម្តង និងត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
គ្រោះថ្នាក់ខាងលើនេះ ចាត់ទុកថាមានសំណាងហើយ ដែលនៅក្រោមស្ពានពុំមានទឹកច្រើនដូចខែវស្សា បើដូច្នេះទេ នឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាមិនខាននោះទេ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]