កូរ៉េខាងត្បូង៖ រូបថតមួយសន្លឹក ដែលតារាស្រីសាច់ចាំ Sandara Park អង្គុយចាប់ដៃរបស់តារាចម្រៀងប្រុសក្មេង Seungyoon សមាជិកក្រុម Winner កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា នៅលើបណ្តាញសង្គម។

គួរឲ្យដឹងថា នៅក្នុងរូបថតមួយសន្លឹកនេះ គេចាប់អារម្មណ៍ឃើញជាពិសេសទៅលើ ទំហំម្រាមដៃរបស់តារាស្រី Sandara Park ដោយអាចនិយាយបានថា ដៃរបស់នាងមានទំហំតូចខ្លាំងមែនទែន ប្រៀបដូចជាដៃកូនក្មេងកំពុងតែចាប់ដៃរបស់លោកប៉ាដូច្នោះដែរ ។

ដោយតាមពិតទៅអាយុរបស់ពួកគេខុសគ្នាច្រើនគួរសម ពោលគឺSandara មានអាយុច្រើនជាង Seungyoon ប៉ុន្តែនៅក្នុងរូបនេះ បែរជាមើលទៅនាងគួរឲ្យស្រលាញ់ និងក្មេងជាង Seungyoon ទៅទៀត ។

Sandara Park ចាប់ដៃ Seungyoon

ជាការពិតណាស់ Sandara ត្រូវបានគេចាត់ទុកថា ជាតារាស្រីសាច់ចាំមួយរូប ដោយនាងមានជាង៣៣ឆ្នាំទៅហើយក្តី ប៉ុន្តែសម្រស់នៅតែក្មេងស្អាត មិនសាកសមនឹងអាយុអ្វីបន្តិចឡើយ ជាក់ស្តែងដូចជារូបថតមុននេះ ដែលបានបង្ហាញពីទំហំម្រាមដៃ ដ៏តូចដូចកូនក្មេងរបស់នាង។ 

គួរបញ្ជាក់ផងដែរថា រូបថត Sandara អង្គុយចាប់ដៃ Seungyoon នេះគឺបានដកស្រង់ចេញពីរឿង «We Broke Up» ដែលអ្នកទាំងពីរបានសម្តែងជាគូស្នេហ៍ ដែលបានបែកបាក់គ្នា ប៉ុន្តែចុងក្រោយក៏មកស្រលាញ់គ្នាវិញ៕  

Sandara និង Seungyoon
តារាស្រី Sandara
តារាស្រី Sandara
តារាស្រី Sandara
តារាស្រី Sandara
តារាស្រី Sandara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]