ភ្នំពេញ៖ បើតាមការចេញជាលទ្ធផលតារាងចំណាត់ថ្នាក់ នៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានឲ្យដឹងថា កម្ពុជា បានរក្សាចំណាត់ថ្នាក់ដូចកាលពីខែមុនដដែល ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់ទី១៧០ សម្រាប់ខែវិច្ឆិកានេះ។

ត្បិតការប្រកួតក្នុងខែនេះ ចំនួន២ប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា សុទ្ធតែទទួលបរាជ័យ ពោលគឺបរាជ័យលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងការប្រកួតមិត្ដភាព ដោយលទ្ធផល ២-១ និងបន្ដចាញ់ហ្សាកដានី ១-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ Asian Cup ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចរក្សាចំណាត់ថ្នាក់បានដដែល ដោយមិនឡើង និងមិនចុះ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះ គឺកម្ពុជា ស្ថិតនៅលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ១៧៤ ជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដ។

បើគិតក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ គឺក្រុមជម្រើសជាតិហ្វីលីពីន នៅតែបន្ដនៅលើគេដដែល ខណៈ វៀតណាម ស្ថិតនៅលេខ២ និងថៃ នៅលេខ៣៕  

តារាងចំណាត់ថ្នាក់ពិភពលោក (គិតតែក្នុងតំបន់អាស៊ីអាគ្នេយ៍)
តារាងចំណាត់ថ្នាក់កំពូលទាំង១០
តារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិកម្ពុជា (១៧០)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]