កូរ៉េខាងត្បូង៖ នៅពេលដែលគេនិយាយដល់តារាកូរ៉េ គេប្រាកដជានឹកឃើញភ្លាមថា ពួកគេគឺតារាដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេព្យកោសលខ្ពស់ខាងវិស័យសិល្បៈ។ លើសពីនេះទៅទៀតនោះ ប្រិយមិត្តមួយចំនួនធំតែងតែយល់ឃើញថា គ្រប់តារាកូរ៉េទាំងអស់គឺសុទ្ធតែមានអ្នកគាំទ្រច្រើនព្រោះតែពួកគេមានរូបសម្រស់ស្រស់ស្អាត ដូច្នេះហើយអ្នកណាក៏លង់ស្រលាញ់ ហើយចង់ក្លាយទៅជាអ្នកគាំទ្ររបស់ពួកគេដែរ។ ក៏ប៉ុន្តែ ដោយយោងទៅតាមសារព័ត៌កូរ៉េមួយបានបង្ហាញឲ្យយើងបានដឹងថា មិនមែនត្រឹមតែរូបសម្រស់ តារាទាំងនោះសុទ្ធតែអាចទាក់ទាញអ្នកគាំទ្របាននោះទេ តែបន្ថែមលើនេះទៅទៀតនោះគឺ ឈ្មោះរបស់ពួកគេតែម្តង។ តារាកូរ៉េមួយចំនួនធំបានកែប្រែឈ្មោះរបស់ខ្លួនដើម្បីឲ្យមហាជនចាប់អារម្មណ៍ និងងាយចងចាំ ដូចជា T.O.P ឈ្មោះពិតគឺ Choi Seung-hyun, G-Dragon ឈ្មោះពិតគឺ Kwon Ji-yong , Taeyang ឈ្មោះពិតគឺ Dong Hyun-bae ជាដើម។

ដោយឡែកចំពោះតារាទាំង ៨ដួង នេះវិញគឺពិតជាពិសេសខ្លាំងណាស់ ពួកគេអាចទាក់ទាញអ្នកគាំទ្របាន ដោយមិនចាំបាច់ប្តូរឈ្មោះឡើយ ព្រោះថាឈ្មោះរបស់ពួកគេគឺងាយចងចាំ ហើយនិងមានការចាប់អារម្មណ៍ស្រាប់។ ចង់ដឹងទេថាពួកគេជាអ្នកណា?

ដូច្នេះ ដើម្បីកុំឲ្យប្រិយមិត្តខាតពេលវេលាយូរ តោះតាមដានទស្សនារូបភាពពួកគេទាំងអស់គ្នា៖

១. Jennie ក្រុម BLACKPINK ឈ្មោះពិត Kim Jennie 

រូបពិតរបស់នាង

២. Kang Daniel ក្រុម WANNA ONE

រូបពិតរបស់លោក

៣. Luda ក្រុម Cosmic Girls ឈ្មោះពិត Lee Luda

រូបពិតរបស់នាង

៤. Vernon ក្រុម SEVENTEEN ឈ្មោះពិត Hansol Vernon Choi

រូបពិតរបស់លោក

៥. Moonbyul ក្រុម MAMAMOO ឈ្មោះពិត Moon Byuli

រូបពិតរបស់នាង

៦. Himchan ក្រុម B.A.P ឈ្មោះពិត Kim Himchan

រូបពិតរបស់លោក

៧. Mimi ក្រុម gugudan ឈ្មោះពិត Jung Mimi

រូបពិតរបស់នាង

៨. Mark ក្រុម NCT ឈ្មោះពិត Lee Mark

រូបពិតរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]