មនុស្សស្រីភាគច្រើនស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តពាក់ស្បែកជើងកែង ជាពិសេសរាល់ពេលដែលមានកម្មពិធីជប់លៀងធំៗជាដើម។ គ្រាន់តែមានអ្នកខ្លះឧស្សាហ៍ពាក់ញឹកញាប់ និងអ្នកខ្លះពាក់ម្តងម្កាលតែប៉ុណ្ណោះ។ ការពាក់ស្បែកជើងកែងចោតអាចធ្វើឱ្យអ្នកមានភាពស្រស់ស្អាត លេចធ្លោ រូបរាងស្រឡូនស្អាត ជាពិសេសជំនួយដល់កំពស់ឱ្យអ្នកខ្ពស់ជាងមុនតែម្តង។ នៅក្នុងចំណុចភាពស្រស់ស្អាត អ្នកប្រាកដជាពេញចិត្តជាមិនខានចំពោះស្បែកជើងកែងចោតអស់ទាំងនេះ តែនៅក្នុងភាពស្រស់ស្អាតផងដែរ ក៏មានបង្កប់នូវគុណវិបត្តិជាច្រើនរាប់មិនអស់ ដែលអ្នកគួរតែយល់ដឹងឱ្យបានច្បាស់។

ការពាក់ស្បែកជើងកែងចោតយូរៗម្តងមិនមែនជាបញ្ហានោះទេ តែសម្រាប់អ្នកដែលឧស្សាហ៍ពាក់ជាញឹកញាប់ ឬពាក់ជារៀងរាល់ថ្ងៃ អ្នកប្រាកដជាជួបប្រទះនឹងបញ្ហាមួយចំនួនដូចខាងក្រោមនេះ៖  

ការពាក់យូរៗម្តងមិនមែនជាបញ្ហានោះទេ តែសម្រាប់អ្នកដែលឧស្សាហ៍ពាក់ជាញឹកញាប់ ឬពាក់ជារៀងរាល់ថ្ងៃ អ្នកប្រាកដជាជួបប្រទះនឹងបញ្ហាមួយចំនួន

# ឥរិយាបថមិនល្អ/មិនត្រង់ខ្លួន

នៅពេលដែលអ្នកពាក់ស្បែកជើងកែងចោត អ្នកត្រូវតែប្រឹងធ្វើខ្លួនដើរឱ្យត្រង់ និងសមកុំឱ្យឆ្គង ។ ដោយដំណើរប្រឹងធ្វើខ្លួនឱ្យត្រង់របស់អ្នក ភាគច្រើនប្រឹងដាក់សម្ពាធលើជើងខាងមុខច្រើនជាងកែងជើងខាងក្រោយ ។ ជាលទ្ធផលដំណើរប្រឹងៗទាំងនេះ នឹងឃើញថាអ្នកដើរមិនសូវសម របៀបប្រឹងៗ ដូចជាប្រឹងចំកោងខ្នង អ៊ែនទៅមុខ ​ឬទៅក្រោយជាដើម។  

ដំណើរប្រឹងៗទាំងនេះ និងឃើញថាអ្នកដើរមិនសូវសម របៀបប្រឹងៗ ដូចជាប្រឹងចំកោងខ្នង អ៊ែនទៅមុខ ​ឬទៅក្រោយជាដើម

# ឈឺខ្នង

ស្បែកជើងកែងមិនត្រឹមតែធ្វើឱ្យឥរិយាបថរបស់អ្នកមើលទៅមិនសូវសមប៉ុណ្ណោះទេ តែដំណើរដើរដែលកែងជើងខ្ពស់ជាងចុងជើងខាងមុខ ធ្វើឱ្យឆ្អឹងត្រគាក និងឆ្អឹងខ្នងរបស់អ្នកចុកចាប់បាន មិនខុសពីការដើរចំទើតនោះទេ។  

ស្បែកជើងកែងមិនត្រឹមតែធ្វើឱ្យឥរិយាបថរបស់អ្នកមើលទៅមិនសូវសមប៉ុណ្ណោះទេ តែដំណើរដើរដែលកែងជើងខ្ពស់ជាងចុងជើងខាងមុខ ធ្វើឱ្យឆ្អឹងត្រគាក និងឆ្អឹងខ្នងរបស់អ្នកចុកចាប់បាន មិនខុសពីការដើរចំទើតនោះទេ

# ឈឺចាប់ត្រង់ចំនុចក្រោមម្រាមមេជើង

នៅពេលដែលអ្នកពាក់ស្បែកជើងកែងចោត ជើងរបស់អ្នកមិននៅរាបស្មើរនឹងដីនោះទេ។ ស្ថានភាពជើងចំទើតបែបនេះ កែងជើងនឹងផ្តល់សម្ពាធទាំងស្រុងទៅលើបាតជើង ជាពិសេសចំណុចបាតជើងក្រោមមេជើង (Ball of the foot) របស់អ្នកយ៉ាងខ្លាំងតែម្តង ថែមទាំងអាចបណ្តាលឱ្យមានការឈឺចាប់បានផងដែរ។  

# ឈឺត្រង់សសៃគ្រលៀនដល់ចុងជើង

ការពាក់ស្បែកជើងកែងចោតមិនត្រឹមតែធ្វើឱ្យអ្នកចុករោយខ្នងនោះទេ តែការពាក់យូរទៅនឹងបណ្តាលឱ្យអ្នកកើតជំងឺ Sciatica ដែលជាជំងឺមានអាការឈឺចុកចាប់ ស្ពឹក សាច់ដុំចាប់ពីត្រង់គ្រលៀនរហូតដល់ចុងជើងថែមទៀតផង។ ប្រសិនជាអ្នកពាក់យូរទៅអាការនេះនឹងកាន់តែធ្ងន់ធ្ងរឡើងខ្លាំងជាមិនខាន។  

ការពាក់ស្បែកជើងកែងចោតមិនត្រឹមតែធ្វើឱ្យអ្នកចុករោយខ្នងនោះទេ តែការពាក់យូរទៅនឹងបណ្តាលឱ្យអ្នកកើតជំងឺ Sciatica ដែលជាជំងឺមានអាការឈឺចុកចាប់ ស្ពឹក សាច់ដុំចាប់ពីត្រង់គ្រលៀនរហូតដល់ចុងជើងថែមទៀតផង

# ឈឺជង្គង់

អ្នកអាចសង្កេតដោយខ្លួនឯងបានថា រាល់ពេលដែលអ្នកពាក់ស្បែកជើងកែងចោត មិនត្រឹមតែអាចផ្តល់សម្ពាធដល់ចុងជើង និងកែងជើងប៉ុណ្ណោះទេ។ តែនៅក្នុងស្ថានភាពដែលកែងជើងអ្នកចំទើតខ្ពស់ពេកដោយសារតែស្បែកជើងកែងចោត សម្ពាធថែមទាំងអាចប៉ះពាល់ដល់ក្បាលជង្គង់អ្នកផងដែរ។ ដោយការពាក់យូរៗទៅអ្នកនឹងមានអាការឈឺជង្គង់ កើតជំងឺរលាក សន្លាក់ ប្រសិនជាធ្ងន់ធ្ងរថែមទាំងអាចបណ្តាលឱ្យបាក់ឆ្អឹងជង្គង់ថែមទៀតផង។  

នៅក្នុងស្ថានភាពដែលកែងជើងអ្នកចំទើតខ្ពស់ពេកដោយសារតែស្បែកជើងកែងចោត សម្ពាធថែមទាំងអាចប៉ះពាល់ដល់ក្បាលជង្គង់អ្នកផងដែរ

# ខូចក្រចក (ត្រចៀកក្រាញ់)

នៅពេលដែលអ្នកតែងតែពាក់ស្បែកជើងកែងជាប្រចាំ វានឹងក្តោបជើង និងម្រាមជើងរបស់អ្នកចូលគ្នា។ សូម្បីតែក្រចកជើងរបស់ត្រូវបានត្បៀតរួមបញ្ចូលគ្នាដែរ ដែលអាការរនេះយូរទៅក្រចកជើងរបស់អ្នកនឹងដុះចូលទៅក្នុងសាច់ក្រចក ដែលភាសាខ្មែរហៅថា ត្រចៀកក្រាញ់( Ingrown toe nail) ។ ត្រចៀកក្រាញ់នឹងធ្វើឱ្យក្រចករបស់អ្នកខូច ស្អុយ ជាពិសេសធ្វើឱ្យមានការឈឺចាប់ព្រោះតែក្រចកដុះចាក់ចូលទៅក្នងសាច់ផងដែរ។  

ក្រចកជើងរបស់ត្រូវបានត្បៀតរួមបញ្ចូលគ្នាដែរ ដែលអាការរនេះយូរទៅក្រចកជើងរបស់អ្នកនឹងដុះចូលទៅក្នុងសាច់ក្រចក ដែលភាសាខ្មែរហៅថា ត្រចៀកក្រាញ់( Ingrown toe nail)

# រមួលក្រពើ/ឈឺសាច់ដុំជើង

បន្ទាប់ពីអ្នកពាក់ស្បែកជើងកែងចោត ជាប់គ្នាជាច្រើនម៉ោងពេក ជើងរបស់អ្នកនឹងមានអាការឈឺចុកចាប់ជាមិនខាន។ ហើយអាការនេះនៅតែបន្តយូរពេកទៅ អាចបណ្តាលឱ្យអ្នកមានអាការឈឺចាប់ត្រង់សាច់ដុំ និងរមួលក្រពើជាញឹកញាប់បានផងដែរ។  

បន្ទាប់ពីអ្នកពាក់ស្បែកជើងកែងចោត ជាប់គ្នាជាច្រើនម៉ោងពេក ជើងរបស់អ្នកនឹងមានអាការឈឺចុកចាប់ជាមិនខាន

# ប្រឈមនឹងជំងឺរលាកសន្លាក់ឆ្អឹងខ្ពស់

ប្រសិនជាអ្នកមិនចង់កើតជំងឺរលាកសន្លាក់ឆ្អឹងទេ អ្នកមិនគួរពាក់ស្បែកជើងកែងចោតញឹកញាប់ពេកនោះទេ លើកលែងតែកម្មវិធីពិសេសៗដែលចាំបាច់បានហើយ។ តាមការស្រាវជ្រាវរកឃើញថាអ្នកដែលឧស្សាហ៍ពាក់ស្បែកជើងកែងចោតជាញឹកញាប់ក្នុងកំពស់កែងចាប់ពី ៣អ៊ីងឡើងទៅ អាចប្រឈមមុខនឹងជំងឺរលាកសន្លាក់ឆ្អឹងខ្ពស់ជាងមនុស្សធម្មតា។  

ប្រសិនជាអ្នកមិនចង់កើតជំងឺរលាកសន្លាក់ឆ្អឹងទេ អ្នកមិនគួរពាក់ស្បែកជើងកែងចោតញឹកញាប់ពេកនោះទេ

# ឈឺស្មា

អ្នកប្រាកដជាឆ្ងល់ហើយថាហេតុអ្វីគ្រាន់តែពាក់ស្បែកជើងកែងចោតធ្វើឱ្យឈឺស្មាដែរនោះ? ជាការពិតណាស់ ការពាក់ស្បែកជើងកែងចោតមានឥទ្ធិពលទៅលើលំនឹងរូបរាងកាយទាំងមូលរបស់អ្នក ដោយសារឥរិយាបថរបស់អ្នកបានផ្លាស់ប្តូរទាំងស្រុងពីការពាក់ស្បែកជើងធម្មតា មិនថាជើង មិនថា ក ឬស្មានោះទេសុទ្ធតែមានផលប៉ះពាល់ទាំងអស់។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលអ្នកដែលឧស្សាហ៍ពាក់ស្បែកជើងកែងចោតអាចនឹងឈឺចុកចាប់ និងរោយស្មានោះ។ 

ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលអ្នកដែលឧស្សាហ៍ពាក់ស្បែកជើងកែងចោតអាចនឹងឈឺចុកចាប់ និងរោយស្មានោះ

# ហើមមេជើង

ដោយសារតែការពាក់ស្បែកជើងកែងចោតផ្តល់សម្ពាធ និងរុលម្រាមជើងមកខាងមុខខ្លាំងពេក វាអាចធ្វើឱ្យជើងរបស់អ្នកជាពិសេសមេជើងតែម្តងរងនូវភាពឈឺចុកចាប់បាន។ បើទោះជាអ្នកមិនបានឈឺមេជើង ឬឈឺក៏ដោយអ្នកមិនគួរពាក់ស្បែកជើងកែងចោតច្រើនពេកនោះទេ ហើយប្រសិនជាអ្នកឈឺម្រាមជើង ឬឈឺមេជើងទៀតនោះ អាការឈឺចាប់របស់អ្នកនឹងកានតែធ្ងន់ធ្ងរជាមិនខាន៕ 

ដោយសារតែការពាក់ស្បែកជើងកែងចោតផ្តល់សម្ពាធ និងរុលម្រាមជើងមកខាងមុខខ្លាំងពេក វាអាចធ្វើឱ្យជើងរបស់អ្នកជាពិសេសមេជើងតែម្តងរងនូវភាពឈឺចុកចាប់បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]