អង់គ្លេស៖ ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពដែលបានធ្វើឡើងកាលពីយប់ថ្ងៃអង្គារ រវាងក្លិប Leeds United XI និងក្លិប Rhyl ក្រុមមកពីប្រទេសវ៉េលត្រូវបានគេបញ្ឈប់ពាក់កណ្តាលទីបន្ទាប់ពីមានការប្រតាយប្រតប់គ្នា។ 

ការឈ្លោះគ្នានេះបានកើតឡើងបន្ទាប់ពីកីឡាករវ័យក្មេង Bryce Hosannah របស់ក្លិប Leeds បានព្យាយាមដណ្តើមបាល់ ប៉ុន្តែទៅប៉ះនឹងកីឡាករវ័យម្នាក់ទៀតរបស់ក្លិប Rhyl ។

លោក Carlos Coberan ដែលជាគ្រូបង្វឹកវ័យក្រុមយុវជនក្រោម ២៣ឆ្នាំរបស់ក្លិប Leeds បានសម្រេចចិត្តទាញកីឡាកររបស់ខ្លួនចេញពីទីលានដោយសារតែការភ័យខ្លាចថាពួកគេអាចរងរបួសប្រសិនបើការប្រកួតនៅតែបន្តទៀតនោះ។ លោក Corberan បាននិយាយថា ក្រុមរបស់ខ្លួនតែងតែព្យាយាមធ្វើជាអ្នកតំណាងឲ្យក្លិប Leeds United មួយដែលមានអាកប្បកិរិយាល្អប្រសើរ។

ដោយឡែក ក្លិប Rhyl បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេបសាយផ្លូវការរបស់ខ្លួនថា បន្ទាប់ពីមានការបោះបង់ការប្រកួតមិត្តភាពរវាងក្រុម Rhyl FC និង Leeds United XI នាល្ងាចថ្ងៃទី ២១ខែវិច្ឆិកា ក្លិបនឹងចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុងទៅលើហេតុការណ៍ដែលធ្វើឲ្យការប្រកួតត្រូវបានបញ្ឈប់ក្នុងអំឡុងតង់ទី ២ផងដែរ៕

ការប្រតាយប្រតប់គ្នារវាងបន្ទាប់ពីឈ្លោះគ្នា
ការប្រតាយប្រតប់គ្នារវាងបន្ទាប់ពីឈ្លោះគ្នា
ការប្រតាយប្រតប់គ្នារវាងបន្ទាប់ពីឈ្លោះគ្នា
ការប្រតាយប្រតប់គ្នារវាងបន្ទាប់ពីឈ្លោះគ្នា
ការប្រតាយប្រតប់គ្នារវាងបន្ទាប់ពីឈ្លោះគ្នា
ការប្រតាយប្រតប់គ្នារវាងបន្ទាប់ពីឈ្លោះគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]