កំពង់ឆ្នាំង៖ ក្រុមហ៊ុនហ៊ួរវ័យជាក្រុមហ៊ុនឈានមុនផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យាលើពិភពលោក និងជាក្រុមហ៊ុនដែលទើបនឹងឡើងកូដផ្នែកស្មាតហ្វូន ឈរលើលំដាប់លេខ ២ ថ្មីៗនេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “អណ្តូងទឹកសម្តេចតេជោ” ចំនួន 50 អណ្តូង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លី អាន អគ្គកុងសុលផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមទាំង ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និងប្រជាជនកម្ពុជាប្រមាណ 300 នាក់ ។

អណ្តូងសរុបចំនួន 50 ត្រូវបានបែងចែកដល់ 5 ខេត្តដែលខ្សត់ប្រភពទឹក ឆ្ងាយៗ បានសាងសង់នៅក្នុងខេត្តចំនួនប្រាំ មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ក្នុងមួយខេត្តទទួលបាន 10 អណ្តូង ដោយប្រសិទ្ធិនាម អណ្តូងទឹកសម្តេចតេជោ។

អំណោយ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

លោក ដាវិត លី (David Lixiongwei) អគ្គនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនហ៊ួរវ័យ តិចណូឡូជី ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ កាលពីខែកញ្ញ ឆ្នាំ 2016 កន្លងទៅនេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាផ្លវូការជាមួយ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនហ៊ួរវ័យប្រចាំពិភពលោកទាំងមូល។ លោក លី ជីញជី (Li Jinge) ក្នុងជំនូបទ្វេរភាគី និងផ្លូវការ ក្នុងឱកាសពិព័រណ៌ដ៏ធំប្រចាំឆ្នាំ រវាង ចិន និងអាស៊ាន នាទីក្រុងណាន់ណីង ក្រុមហ៊ុនហ៊ួរវ័យ ក្នុងនាមក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជា បានបញ្ជាក់ និងបង្ហាញជំហគាំទ្រ និងផ្តល់អំណោយ អណ្តូងទឹកចំនួន 50 អណ្តូង ដើម្បីលើកកម្ពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជននៅទីជនបទជូនដល់សម្តេច ក៏ដូចជារាជរដ្នាភិបាលកម្ពុជា ។ ថ្ងៃនេះ គឺជាថ្ងៃដ៏ឱឡារឹក ដែលយើងបានជួបជុំគ្នានៅទីនេះ ប្រកបដោយមោទនភាព ដើម្បីបំពេញនូវការតាំងចិត្តការសន្យា និងមានក្តីរីករាយដែលបានឃើញលទ្ធផលជាផ្លែផ្កា គឺអណ្តូងទឹកដែលផ្តល់ 50 អណ្តូង ដើម្បីលើកកម្ពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជននៅតាមទីជនបទដាច់ស្រយាល”។

អំណោយ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា “ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង សូមវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរស និងថ្លៃថ្លារបស់ក្រុមហ៊ុនហ៊ួរវ័យ ដែលបានឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពិសេស គឺការសាងសង់ “អណ្តូងទឹកសម្តេចតេជោ”។ ជាការពិត ក្រុមហ៊ុនហ៊ួរវ័យ បានផ្តល់នូវហិរញ្ញប្បទានសម្បទានដ៏ច្រើនទាន់ពេលវេលា នៃតម្រូវការជាក់ស្តែង ក្នុងន័យរួមចំណែកក្នុងការស្តារ និង អភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋាចរនាសម្ព័ន្ធជនបទនៅពេលនេះ។ ការជួយឧបត្ថម្ភគាំទ្រនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក្នុងខណៈកំពុងមានតម្រូវការចាំបាច់ក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួននោះ។ ជាការពិត ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពសហគមន៍សម្រាប់សកម្មភាពនៃសុខភាព សាធារណៈ ដើម្បីបម្រើឲ្យបានជាអតិបរមាដល់ប្រយោជន៍របស់សង្គម”។

អំណោយ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ហ៊ួរវ័យគឺក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជាបានចូលរួម និងផ្តល់ជាអំណោយដល់រដ្ឋាភិបាល ក៍ដូចជាប្រជាជនកម្ពុជាជារៀងរាល់ឆ្នាំ តួយ៉ាង ដូចជាការប្រគល់អំណោយដល់កាកបាទក្រហម ការបង្កើតកម្មវិធីបណ្តុះគ្រាប់ពូជ កម្មវិធីទស្សនៈវិស័យនៃកម្ពុជា ។ ហ៊ួរវ័យ បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ 1999 បានសហការណ៍ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍ ទូរសព្ទ័ បច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ក្រសួង មន្ទីរ ក៍ដូចជាតាមបណ្តាក្រុមហ៊ុន សហគ្រាសធំៗ ថ្មីៗនេះសោតក៍លេចធ្លោរខ្លាំង ផ្នែកទូរសព្ទ័ស្មាតហ្វូន ទទួលបានការពេញនិយមនៅកម្ពុជា នៅទូទាំង 25 ខេត្តក្រុង ផងដែរ ។ ក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា បណ្តាញបច្ចេកវិទ្យា សេវាកម្ម ប្រមាណ 70% ដល់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុនក៏បានបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់វិស្វករ អ្នកជំនាញផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាប្រមាណ 1,000 នាក់ ដោយផ្ទាល់ និងដោយប្រយោលនៅកម្ពុជា ហើយភាគច្រើននៃបុគ្គលិកគឺជាជនជាតិខ្មែរពោលគឺប្រមាណ 80%ឯណោះ៕  

អំណោយ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
ទិដ្ឋភាពក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យ
ទិដ្ឋភាពក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យ
ទិដ្ឋភាពក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យ
ទិដ្ឋភាពក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ “អណ្តូងទឹក 50 អណ្តូង” ពីក្រុមហ៊ុនហ៊ួរវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]