កន្លងមកយើងបានដឹងរួចមកហើយថារបស់ធម្មជាតិទាំងឡាយដូចជា បន្លែ ផ្លែឈើនិងរុក្ខជាតិជាដើមនោះ សុទ្ធតែមានប្រយោជន៍ចំពោះសុខភាពរាងកាយទាំងអស់មិនថាតែការយកបរិភោគផ្ទាល់ ឬយកមកលាយជាគ្រឿងផ្សំបែបធម្មជាតិនោះទេ។ ដោយឡែកថ្ងៃនេះយើងនឹងលើកបង្ហាញពីឥទ្ធិពលរបស់គ្រឿងផ្សំនៅក្នុងចង្ក្រានបាយតែ៣មុខទេថែមទាំងងាយស្រួលរកទៀតដែលមានដូចជា អំបិល, ម្សៅម្រេច និងក្រូចឆ្មារ (ក្រូចឆ្មារសម្បកលឿង) មកជម្រាបមិត្តអ្នកអានធានាអានហើយអ្នកប្រាកដជាស្ទុះទៅរកចង្ក្រានបាយមកអនុវត្តភ្លាមៗ ដោយមិនបង្អង់យូរតែម្តង។ 

តោះ! មកតាមដានការអនុវត្តដើម្បីព្យាបាលជំងឺដូចខាងក្រោមទាំងអស់គ្នា៖

# ឈឺក-ក្អក

ងាយៗណាស់បំបាត់បញ្ហាឈឺក គ្រាន់តែយកទឹកក្រូចឆ្មារស្រស់ៗ (ក្រូចឆ្មារសម្បកលឿង) ១ស្លាបព្រាបាយ លាយជាមួយម្សៅម្រេច កន្លះស្លាបព្រាកាហ្វេ និងអំបិល ១កូនស្លាបព្រាកាហ្វេ។ រួចកូរបញ្ចូលគ្នាលាយជាមួយទឹកក្តៅឧណ្ហៗមួយពែង ហើយទទួលទានភ្លាមៗជាការស្រេច។

អនុវត្តបែបនេះមួយថ្ងៃ ២ ទៅ៣ដងប៉ុណ្ណោះអាការឈឺ-ក និងក្អករបស់អ្នកនឹងឆាប់ជាសះស្បើយជាមិនខាន។

ងាយៗណាស់បំបាត់បញ្ហាឈឺក គ្រាន់តែយកទឹកក្រូចឆ្មារស្រស់ៗ (ក្រូចឆ្មារសម្បកលឿង) ១ស្លាបព្រាបាយ លាយជាមួយម្សៅម្រេច កន្លះស្លាបព្រាកាហ្វេ និងអំបិល ១កូនស្លាបព្រាកាហ្វេ។ រួចកូរបញ្ចូលគ្នាលាយជាមួយទឹកក្តៅឧណ្ហៗមួយពែង ហើយទទួលទានភ្លាមៗជាការស្រេច

# គ្រួសក្នុងថង់ទឹកប្រម៉ាត់់

គ្រួសក្នុងថង់ទឹកប្រម៉ាត់អាចធ្វើឱ្យអ្នកឈឺចាប់ និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារបាន រហូតដល់ឈានទៅរកការវះកាត់ថែមទៀតផង។ តែដើម្បីឱ្យបានធូរស្បើយនូវការឈឺចាប់ អ្នកក៏អាចលាយ ប្រេងអូលីវ (Olive Extra Virgin Oil) ៣ភាគ , ទឹកក្រូចឆ្មារ ១ភាគ (ក្រូចឆ្មារសម្បកលឿង) និងម្សៅម្រេច ១ភាគកូរចូលគ្នាទទួលទានបានផងដែរ។ 

ដើម្បីឱ្យបានធូរស្បើយនូវការឈឺចាប់ អ្នកក៏អាចលាយ ប្រេងអូលីវ (Olive Extra Virgin Oil) ៣ភាគ , ទឹកក្រូចឆ្មារ ១ភាគ (ក្រូចឆ្មារសម្បកលឿង) និងម្សៅម្រេច ១ភាគកូរចូលគ្នាទទួលទានបានផងដែរ

# សម្រកទម្ងន់

ដើម្បីឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងកាត់ជាតិខ្លាញ់មិនល្អចេញពីរាងកាយជំនួយដល់ការ សម្រកទម្ងន់ អ្នកគ្រាន់តែលាយម្សៅម្រេចប្រមាណ ១ភាគ ៤ស្លាបព្រាកាហ្វេ (ចុងស្លាបព្រាកាហ្វេ), ទឹកក្រូចឆ្មារសម្បកលឿង ២ស្លាបព្រាបាយ និង ទឹកឃ្មុំ ១ស្លាបព្រាបាយ។ កូរបញ្ចូលគ្នាឱ្យសព្វលាយជាមួយទឹកក្តៅឧណ្ហៗ រួចទទួលទានជាការស្រេច។

ដើម្បីឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងកាត់ជាតិខ្លាញ់មិនល្អចេញពីរាងកាយជំនួយដល់ការ សម្រកទម្ងន់ អ្នកគ្រាន់តែលាយម្សៅម្រេចប្រមាណ ១ភាគ ៤ស្លាបព្រាកាហ្វេ (ចុងស្លាបព្រាកាហ្វេ), ទឹកក្រូចឆ្មារសម្បកលឿង ២ស្លាបព្រាបាយ និង ទឹកឃ្មុំ ១ស្លាបព្រាបាយ

# ក្អួតចង្អោរ

ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួន វិលមុខ ចង់ក្អួតចង្អោរនោះអ្នកគ្រាន់តែ លាយទឹកក្រូចឆ្មារស្រស់ៗ ១ស្លាបព្រាបាយ (ក្រូចឆ្មារសម្បកលឿង) ជាមួយនឹងម្សៅម្រេច ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកកូរលាយជាមួយទឹកក្តៅឧណ្ហៗមួយកែវ រួចទទួលទានទឹកមួយកែវនេះយឺតៗរហូតដល់មានអារម្មណ៍ថាធូរស្រាល។   

ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួន វិលមុខ ចង់ក្អួតចង្អោរនោះអ្នកគ្រាន់តែ លាយទឹកក្រូចឆ្មារស្រស់ៗ ១ស្លាបព្រាបាយ (ក្រូចឆ្មារសម្បកលឿង) ជាមួយនឹងម្សៅម្រេច ១ស្លាបព្រាកាហ្វេ

# គ្រុនផ្តាសាយ

ដើម្បីឱ្យអាការគ្រុនផ្តាសាយ និងហៀរសម្បោរឆាប់ធូរស្រាល អ្នកគ្រាន់តែយកទឹកក្រូចឆ្មារកន្លះផ្លែ(ឬដាក់ក្រូចឆ្មារកន្លះផ្លែទាំងមូល) ដាំជាមួយទឹកមួយពែងរួចទុកឱ្យពុះរយៈពេល ១០នាទីចាំបិទភ្លើង។ បន្ទាប់មកអ្នកអាចបន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយបន្ថែម រួចអ្នកអាចទទួលទានទឹកមួយនេះបន្តិចម្តងៗ។

ដើម្បីឱ្យអាការគ្រុនផ្តាសាយ និងហៀរសម្បោរឆាប់ធូរស្រាល អ្នកគ្រាន់តែយកទឹកក្រូចឆ្មារកន្លះផ្លែ(ឬដាក់ក្រូចឆ្មារកន្លះផ្លែទាំងមូល) ដាំជាមួយទឹកមួយពែងរួចទុកឱ្យពុះរយៈពេល ១០នាទីចាំបិទភ្លើង

# ឈាមច្រមុះ

អ្នកគ្រាន់តែយកដុំសម្លី ផ្តិតទឹកក្រូចឆ្មារស្រស់ៗ (ក្រូចឆ្មារសម្បកលឿង)បរិមាណសមល្មម រួចយកមកញ៉ុកនៅត្រង់រន្ធច្រមុះដែលកំពុងតែមានឈាមហូរ។ តែកុំភ្លេចងើយក្បាលឡើងទៅលើបន្តិចផងដើម្បីទប់ស្កាត់ឈាមកុំឱ្យហូរកាន់តែខ្លាំងថែមទៀត។   

អ្នកគ្រាន់តែយកដុំសម្លី ផ្តិតទឹកក្រូចឆ្មារស្រស់ៗ (ក្រូចឆ្មារសម្បកលឿង)បរិមាណសមល្មម រួចយកមកញ៉ុកនៅត្រង់រន្ធច្រមុះដែលកំពុងតែមានឈាមហូរ

# ឈឺធ្មេញ

អ្នកគ្រាន់តែយកម្សៅម្រេចកន្លះស្លាបព្រាកាហ្វេ លាយជាមួយប្រេង Clove oil (Clove oil រកបាននៅផ្សារទំនើប) ​ក្នុងបរិមាណសមល្មមរួចយកទៅលាបលើកន្លែងធ្មេញដែលឈឺនោះជាការស្រេច៕

អ្នកគ្រាន់តែយកម្សោម្រេចកន្លះស្លាបព្រាកាហ្វេ លាយជាមួយប្រេង Clove oil (Clove oil រកបាននៅផ្សារទំនើប) ​ក្នុងបរិមាណសមល្មមរួចយកទៅលាបលើកន្លែងធ្មេញដែលឈឺនោះជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]