ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងវ័យក្មេង សុខ សុជាតា ដែលជាអតីតបេក្ខភាពប្រលងនៅក្នុងកម្មវិធីចម្រៀង The Voice Kids Cambodia បានបកស្រាយនូវបទចម្រៀងយ៉ាងពិរោះរណ្តំនៅលើឆាកតន្ត្រី។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាងនេះទៅទៀតនោះគឺ ប្អូនស្រី សុខ សុជាតា បានប៉ះសម្លេងគ្នាជាលើកដំបូងជាមួយនឹងតារាចម្រៀងកញ្ញា រ៉េត ស៊ូហ្សាណា ផងដែរ នៅក្នុងបទ «លើកទីមួយ» ដែលជាសំនៀងដើមរបស់កញ្ញា ឱក សុគន្ធកញ្ញាទៀតផង។

ក្នុងនោះអ្នកទាំងពីរបានស្រែកច្រៀងព្រមគ្នា ឡើងកក្រើកឆាកប្រគំតន្ត្រី Ichitan ទូរទស្សន៍ហង្សមាស ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅខាងមុខឆាក។

ទន្ទឹមនឹងនេះកញ្ញា រ៉េត ស៊ូហ្សាណា និងប្អូនស្រីតូច សុខ សុជាតា ក៏បានបង្ហាញប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួនថា ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលបានច្រៀងរួមគ្នាដូច្នេះ៕

តើប្រិយមិត្តរូបណាខ្លះ ជាអ្នកគាំទ្ររបស់តារាចម្រៀងស្រីទាំងពីរដួងនេះ?

ទស្សនាវីដេអូខាងក្រោម៖  

រ៉េត ស៊ូហ្សាណា និង សុខ សុជាតា ប៉ះគ្នាជាលើកដំបូងយប់មិញនេះ
រ៉េត ស៊ូហ្សាណា និង សុខ សុជាតា ប៉ះគ្នាជាលើកដំបូងយប់មិញនេះ
រ៉េត ស៊ូហ្សាណា និង សុខ សុជាតា ប៉ះគ្នាជាលើកដំបូងយប់មិញនេះ
តារាចម្រៀង រ៉េត ស៊ូហ្សាណា
ប្អូនស្រី សុខ សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា