មនុស្សមួយចំនួនតែងតែមិនចាប់អារម្មណ៍ពីអាការហ៊ឹងត្រចៀក ដែលអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់នៅពេលខាងមុខនោះទេ ព្រោះគិតថាវាជារឿងធម្មតា និងអាចបាត់ទៅវិញដោយខ្លួនឯង។ តែការពិតទៅ អាការហ៊ឹងត្រចៀក ស្តាប់អ្វីមិនសូវឮ នៅពេលដែលបណ្តាយទុកកាន់តែយូរទៅអាចវិវឌ្ឍន៍ទៅរកជំងឺថ្លង់បានផងដែរ ដែលជារឿងមួយដ៏គួរឱ្យបារម្ភបំផុត។ 

ថ្ងៃនេះអ្នកមិនបាច់បារម្ភទៀតទេ ខ្មែឡូតនឹងលើកយករូបមន្តធម្មជាតិងាយៗមួយមុខមកបង្ហាញ ដើម្បីបំបាត់បញ្ហាហ៊ឹងត្រចៀក ស្តាប់មិនសូវឮ និងជំនួយការស្តាប់របស់អ្នកឱ្យប្រសើរឡើងវិញដូចខាងក្រោម៖ 

របស់ដែលអ្នកត្រូវការរួមមាន៖

- ខ្ទឹមស ៣មើម

- ប្រេងអូលីវ

- ប្រដាប់បឺតសម្រាប់បន្តក់ទឹក

- ដុំសំលី និងក្រណាត់រុំក៏បាន 

របស់ដែលអ្នកត្រូវការរួមមាន៖ ខ្ទឹមស ៣មើម ប្រេងអូលីវ ប្រដាប់បឺតសម្រាប់បន្តក់ទឹក ដុំសំលី និងក្រណាត់រុំក៏បាន

ការអនុវត្ត

អ្នកគ្រាន់តែបកសម្បកខ្ទឹមស លាងទឹកឱ្យស្អាត ដុំ ឬបំបែកឱ្យខ្ទេច រួចលាយជាមួយប្រេងអូលីវក្នុងបរិមាណសមល្មម។ បន្ទាប់មកដាក់ក្នុងដបមួយទុកចោលរយៈពេលពេញមួយថ្ងៃដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ចាំយកតែទឹកមកប្រើការ។  

អ្នកគ្រាន់តែបកសម្បកខ្ទឹមស លាងទឹកឱ្យស្អាត ដុំ ឬបំបែកឱ្យខ្ទេច រួចលាយជាមួយប្រេងអូលីវក្នុងបរិមាណសមល្មម។ បន្ទាប់មកដាក់ក្នុងដបមួយទុកចោលរយៈពេលពេញមួយថ្ងៃដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ចាំយកតែទឹកមកប្រើការ

របៀបប្រើប្រាស់

យកទឹកខ្ទឹមសដែលទុកចោលរួចនោះ មកបន្តក់ទៅក្នុងត្រចៀកទាំងសងខាង ២ ទៅ៣ដំណក់ដោយប្រើបំពង់បឺត ឬប្រើម្រាមដៃបន្តក់ក៏បានដែរ។ រួចយកដុំសំលីញ៉ុកពីលើ ឬយកក្រណាត់រុំត្រចៀកឱ្យជិត ទុកចោលរហូតដល់អ្នកមានអារម្មណ៍ថា បញ្ហាត្រចៀករបស់អ្នកប្រសើរឡើងជាងមុន។  

យកទឹកខ្ទឹមសដែលទុកចោលរួចនោះ មកបន្តក់ទៅក្នុងត្រចៀកទាំងសងខាង ២ ទៅ៣ដំណក់ដោយប្រើបំពង់បឺត ឬប្រើម្រាមដៃបន្តក់ក៏បានដែរ។ រួចយកដុំសំលីញ៉ុកពីលើ ឬយកក្រណាត់រុំត្រចៀកឱ្យជិត ទុកចោលរហូតដល់អ្នកមានអារម្មណ៍ថា បញ្ហាត្រចៀករបស់អ្នកប្រសើរឡើងជាងមុន

ការណែនាំបន្ថែម

បន្ថែមពីការប្រើប្រាស់រូបមន្តធម្មជាតិខាងលើជាប្រចាំ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាល និងចៀសវាងបញ្ហាត្រចៀក អ្នកគួរតែអនុវត្តនៃការណែនាំដូចខាងក្រោម៖

- កាត់បន្ថយបរិមាណអំបិលក្នុងរបបអាហារទទួលទាន

- ចៀសវាងម្ហូបកំប៉ុង អាហារ និងភេសជ្ជៈកែច្នៃដែលសម្បូរទៅដោយជាតិប្រៃ

- ព្យាយាមនៅឱ្យឆ្ងាយនៅកន្លែងអ៊ូអរ និងមានសំឡេងរំខានខ្លាំង

- ការពារ និងឆាប់ធ្វើការព្យាបាល រាល់ពេលដែលអ្នកមានជំងឺផ្តាសាយ

- ប្រើប្រាស់ឧបករណ៍ទប់សំឡេងជាប់នឹងត្រចៀក ប្រសិនជាអ្នកធ្វើការទាក់ទងបរិយាកាសដែលមានសំឡេងរំខានខ្លាំងដូចជា រោងចក្រ គ្រឿងម៉ាស៊ីន កន្លែងកម្សាន្តដែលទាក់ទងនឹងឧបករណ៍ ឬគ្រឿងតន្ត្រីជាដើម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]