យោងតាមប្រភពពត៌មាន ពី BBC បានអោយដឹងថា ប្រទេសឥណ្ឌាបានចេញនូវផែនការណ៍ថ្មី មួយ ដើម្បីលុបបំបាត់នូវទំលាប់ដ៏អាក្រក់ នៃការបាញ់នោមនៅទីសាធារណៈ ដែលគ្មាន សណ្តាប់ធ្នាប់ទាល់តែសោះ របស់ប្រជាជនពួកគេ។

ប្រភពពត៌មានបានបន្តទៀតថា នឹងមានអ្នកស្ម័គ្រចិត្ត ក្នុងតំបន់របស់ពួកគេនិមួយៗ ពី ៤ ទៅ ៥ នាក់ ទទួលបន្ទុកក្នុងការស្រែក ផ្លុំកញ្ចែ និង វាយស្គរ ចំពោះនរណាម្នាក់ ដែលហ៊ានយក ទីសាធារណៈ ជាកន្លែងសំរាប់បត់ជើង ដើម្បីធ្វើអោយអ្នកដែលល្មើសនោះ ខ្មាស់គេ នៅមុខមហាជន។

តាមការបំភ្លឺបានអោយដឹងថា ការបត់ជើងតូចនៅទីសាធារណៈនេះ បានក្លាយជា ទំលាប់ដ៏អាក្រក់មួយ ហើយវាមានភាពសាមញ្ញទៅហើយ សំរាប់ប្រជាជន រស់នៅក្នុងតំបន់ ព្រោះពួកគេចូលចិត្ត និង តែងតែចេញទៅខាងក្រៅ ដើម្បីបត់ជើងតូចជាញឹកញាប់ ទោះបីជាពួកគេមានបង្គន់ ក្នុងផ្ទះក៏ដោយ។

តាមរបាយការណ៍បានបញ្ជាក់អោយដឹងថា ៨០% នៃអ្នកភូមិទាំងអស់ គឺសុទ្ធតែមានបន្ទប់ទឹក នៅផ្ទះរបស់ពួកគេទាំងអស់ ហើយរដ្ឋក៏បាន ផ្តល់ប្រាក់ជំនួយដល់ពួកគេផងដែរ សំរាប់អ្នក ដែលមានបំណងចង់សង់បន្ទប់ទឹក ប៉ុន្តែវាបាន ក្លាយជាទំនៀមទំលាប់ របស់ពួកគេ ទៅហើយ ហើយបញ្ហាដែលសំខាន់បំផុតនោះ ក៏ព្រោះតែពួកគេ មិនបានរៀនសូត្របានខ្ពស់ ដែល ជាហេតុនាំអោយពួកគេខ្វះនូវការអប់រំ បែបនេះ។

តើប្រិយមិត្ត យល់ថានេះវិធីសាស្រ្តល្អដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]