ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា និងលោក ហ្សូណូ កំពុងតែមានសន្ទុះប្រជាប្រិយភាព នៅពេលដែលរឿង«សិសិររដូវក្នុងបេះដូង» ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស។

យ៉ាងណាមិញ នាពេលថ្មីៗនេះតួឯកសំខាន់ទាំងពីរដួងនេះ បានចាប់ដៃគ្នាឡើងឆាកតន្ត្រីមួយ ដោយបានបកស្រាយបទចម្រៀង ក្នុងរឿងភាគរបស់ពួកគេ និងសម្តែងរួមគ្នា ដែលធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាន។

កញ្ញា សុគន្ធ និសា បានច្រៀងបទ «ស្នាមញញឹមក្បត់ទឹកភ្នែក» ឯចំណែកលោក ហ្សូណូវិញ ចម្រៀងបទ «ស្អប់អូនដែលធ្វើឲ្យបងយំ» ផងដែរ៕

ចង់ដឹងថាអ្នកទាំងពីរបកស្រាយបទចម្រៀងពិរោះយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៖ 

កញ្ញា សុគន្ធ និសា
លោក ហ្សូណូ
សកម្មភាពសម្តែងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ