បរទេស៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានចេញផ្សាយនូវវីដេអូផ្សព្វផ្សាយមួយដើម្បីបង្ហាញនូវភាពទាក់ទាញរបស់ iPad Pro ដែលជាផលិតផលថ្មីមួយរបស់ខ្លួន ដែលវាអាចមានសមត្ថភាពចូលខ្លួនមកជំនួសកុំព្យូទ័របាននាពេលដ៏ខ្លីខាងមុខនេះ។

វីដេអូពាណិជ្ជកម្មមួយនេះ បានបង្ហាញពីក្មេងតូចម្នាក់ប្រើប្រាស់ iPad Pro ទំហំ ១០,៥អ៊ីញជាមួយក្តារចុចឆ្លាតវៃ (Smart Keyboard) និង Apple Pencil ។ លើសពីនេះទៅទៀត ពាណិជ្ជកម្មមួយនេះក៏បានបង្ហាញឲ្យឃើញពីភាពងាយស្រួលរបស់ iPad Pro នៅក្នុងការសរសេរជាមួយ Microsoft Word ការថតរូបជាមួយកាមេរ៉ាខាងក្រោយនិងការបែងចែកអេក្រង់សម្រាប់ប្រើប្រាស់ទៀតផង។ ការផ្តោតអារម្មណ៍ដ៏ធំមួយទៀតនោះគឺថា iPad Pro នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលមានសមត្ថភាពថ្មីៗ និងចំណុចដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងច្រើនទៀតផងដែរ។

វីដេអូពាណិជ្ជកម្មនេះមានចំណងជើងថា "តើកុំព្យូទ័រគឺជាអ្វី?" ដោយគ្រាន់តែពឹងផ្អែកលើចំណងជើង យើងអាចសន្មត់ថាក្រុមហ៊ុន Apple កំពុងផ្ដោតយ៉ាងខ្លាំងដើម្បីទាក់ទាញឲ្យមនុស្សដែលប្រើប្រាស់កុំព្យូទ័រក្នុងការងារ និងការសិក្សា ឲ្យងាកមកប្រើ iPad Pro ជំនួសវិញ។

គួរបញ្ជាក់ផងដែរថា iPad Pro អេក្រង់ទំហំ ១០,៥អ៊ីញនេះ មានតម្លៃចាប់ពី ៦៤៩ដុល្លារឡើងទៅ៕ 

iPad Pro
ការពុះចែកអេក្រង់ក្នុងការប្រើប្រាស់នៅលើ iPad Pro
ការប្រើប្រាស់ Microsoft Words នៅលើ iPad Pro
ការគូររូបនៅលើ iPad Pro
ការគូររូបនៅលើ iPad Pro
ការគូររូបនៅលើ iPad Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]