នៅពេលដែលបុរសម្នាក់ចូលចិត្តនារីមា្នក់ គឺគាត់យកចិត្តទុកដាក់គ្រប់ទិដ្ឋភាពទាំងអស់នៃរូបរាងរបស់នាង។ ហើយនៅលើរូបរាងកាយរបស់នាង គាត់បានស្វែងរកចំណុចណាដែលប្រាប់គាត់អំពីរបៀបទំនាក់ទំនងរបស់នាង  និងប្រាប់គាត់ថាតើរូបរាងរបស់នាងអាចផ្តល់កំណើតកូនដែលមានសុខភាពល្អដល់គាត់ឬទេ?

នៅក្នុងនេះដែរ អ្នកនឹងបានដឹងពីរូបរាងនៃជើងរបស់មនុស្សស្រីថាតើនាងស្ថិតនៅក្នុងទំនាក់ទំនងរបៀបណា? ហើយ​ជាមនុស្សប្រភេទណា?

រូបរាងជើងរបស់មនុស្សស្រីអាចប្រាប់ពីររបៀបនៃការគេង និងអត្តចរិតរបស់នាងផងដែរ។ ប៉ុន្តែវាមិនមានអី្វចំឡែកនោះទេ ព្រោះថាអ្វីៗទាំងអស់វាផ្អែកលើការយល់ដឹងនៃរូបរាងកាយរបស់មនុស្ស និងការផ្សាភ្ជាប់រវាងការតុបតែងរាងកាយរបស់មនុស្សម្នាក់ៗផងដែរ។

ដូច្នេះតើរូបរាងជើងរបស់អ្នកអាចកំណត់ឥរិយាបថយ៉ាងណា? ដើម្បីទទួលបានចម្លើយនេះអ្នកតូ្រវដាក់ជើងរបស់អ្នកទន្ទឹមគ្នាហើយមើលក្នុងកញ្ចក់ថាតើជើងរបស់អ្នកមានរូបរាងបែបណា? ហើយស្ថិតក្នុងប្រភេទណា? តើវាមានន័យយ៉ាងណា?

សូមតាមដានដូចខាងក្រោម៖

រូបភាពនៃទម្រង់ជើងទាំង៤ប្រភេទ

#ប្រភេទA

ប្រភេទ A គឺជើងមានលក្ខណៈស្មើគ្មា និងមានគម្លាតត្រង់តែមួយរវាងជើងទាំងពីរ។ ប្រភេទជើងបែបនេះបញ្ជាក់ថាជាមនុស្សស្រីដែលសុភាពរាបសា ហើយមានភាពទាក់ទាញបុរសៗ ដោយសារតែភាពទន់ភ្លន់ និងភាពស្និតស្នាលរបស់នាង។ ប៉ុន្តែនារីបែបនេះគឺពូកែអៀនផងដែរ ហើយថែមទាំងជាមនុស្សមិនចូលចិត្តគំនិតផ្តួចផ្តើម និងចង់ឲ្យបុរសទាំងអស់ធ្វើកិច្ចការគ្រប់យ៉ាងដោយខ្លួនឯង។ ទាំងនេះវាអាចធ្វើឲ្យមានផលអាក្រក់ដល់ទំនាក់ទំនងដៃគូព្រោះធ្វើឲ្យបុរសភាគច្រើនឆាប់ធុញទ្រាន់។ ដូចនេះមនុស្សស្រីដែលស្ថិតនៅប្រភេទជើងបែបនេះគួរតែព្យាយាមធ្វើឲ្យខ្លួនឯងមានសកម្មភាពកែតម្រូវទំលាប់ដែលចាំតែបុរសជាអ្នកគិតគូរបែបនេះចេញ។

#ប្រភេទB

ជើងទាំងពីរប៉ះគ្នាត្រង់មួយកន្លែងគឺនៅកជើង។ មនុស្សស្រីដែលមានជើងប្រភេទនេះគឺចូលចិត្តបទពិសោធន៍ថ្មី និងចូលចិត្តទំនាក់ទំនងស្នេហាដែលមានភាពស្និតស្នាល ហើយក៏ជាមនុស្សដែលក្លាហាន និងជាអ្នកផ្សងព្រេងផងដែរ។

មនុស្សស្រីបែបនេះក៏ជាប្រភេទមនុស្សដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការនាំមុខចំពោះទំនាក់ទំនង។ ប៉ុន្តែភាពក្លាហាននេះវាមានលើសហួសហេតុពេកក៏អាចឲ្យបុរសចាកចេញផងដែរ។ ដូចនេះហើយទើបមនុស្សស្រីប្រភេទនេះ ត្រូវរៀនគ្រប់គ្រងខ្លួនឯងអោយបានល្អ។

#ប្រភេទC

ជើងទាំងពីរប៉ះគ្នា តែកំភួនជើងមិនប៉ះគ្នាទេ។ មនុស្សស្រីប្រភេទនេះគឺជាទូទៅមានភាពទន់ភ្លន់សុភាព និងថែមទាំងរ៉ូមែនទិចទៀតផង។ ប៉ុន្តែអ្នកត្រូវចាំថាប្រសិនបើអ្នកឲ្យនាងគ្រប់គ្រងអ្នកដោយមិនបានគិតនោះនាងនឹងមិនស្លូតសុភាពទៀតទេ នាងអាចនឹងក្លាយជាមនុស្សស្រីកាចឆ្នាស់ក៏ថាបាន។

#ប្រភេទD

ជើងទាំងពីរប៉ះគ្នានៅត្រង់ភ្លៅខាងលើជង្គង់ និងត្រង់ភ្នែកគោត្រងកជើង។ មនុស្សស្រីបែបនេះគឺមានអាកប្បកិរិយាបែបធម្មជាតិ និងមានរបៀបនៅក្នុងការគេង។ ម្យ៉ាងទៀតពួកគេមិនចូលចិត្តមានការដកពិសោធន៍អ្វីច្រើននោះទេ ប៉ុន្តែប្រសិនបើដៃគូរបស់ពួកគេចង់បានអ្វីដែលថ្មីនោះពួកគេនឹងពេញចិត្តនៅក្នុងការគាំទ្រគ្នាទៅវិញទៅមក។

បុរសគឺពេញចិត្តមនុស្សស្រីប្រភេទនេះព្រោះនាងមានសមត្ថភាពនៅក្នុងការផ្តល់នូវទំនុកចិត្តលើខ្លួនឯង ហើយថែមទាំងមានរាងជើងស្រលូនស្អាតគួរឲ្យទាក់ទាញទៀតផង។ 

តើអ្នកចង់បានស្នេហាមួយដែលស្ថិតស្ថេរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]