(ភ្នំពេញ)៖ តារាសម្ដែង រូបស្រស់ផូរផង់ មុខមានមន្តស្នេហ៍ស្រីស្រស់ លី ឌីណា ដែលធ្លាប់តែត្រូវបានទស្សនិកជន ដឹងថា នាងតែងតែសម្ដែងជាតួឯកស្រី ក្នុងរឿងជាច្រើន ខណៈនេះ នាងត្រូវបានផលិតករ តម្រូវឲ្យនាងសម្ដែងជាតួខ្មោច ក្នុងរឿង «ភូមិគ្រិះ១០០ល្បិច» ដោយសារតែ មើលឃើញថា នាងមានមុខមាត់ស័ក្តិសមនឹងតួនេះ ក្នុងសាច់រឿង «ភូមិគ្រិះ ១០០ល្បិច» របស់ស្ថានីយប៉ុស្តិ៍លេខ៥ ។

យ៉ាងណាមិញ អ្វីដែលទស្សនិកជនមានការចាប់អារម្មណ៍នោះគឺ កាលពីពេលមុន នាងធ្លាប់មានវិញ្ញាណពិតៗចូលសណ្ឋិតក្នុងខ្លួន ខណៈកំពុងក្រុងពាលីរឿង របស់ប៉ុស្ដិ៍លេខ៥ដូចគ្នា។ កញ្ញា លី ឌីណា នៅតែមានភាពភ័យខ្លាច ក្នុងការសម្ដែងជាតួអង្គខ្មោចនេះ ទោះបីជានាងជឿជាក់ថា វិញ្ញាណដែលចូលសណ្ឋិត នាង ជាវិញ្ញណល្អក៏ដោយ។

កញ្ញា លី ឌីណា បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា «ចាសបង! សម្រាប់តួអង្គខ្មោចនេះ ខ្ញុំនឹងខិតខំហាត់ខ្លួនឯង ដើម្បីសម្ដែងឲ្យបានល្អ ដូចជាបើកមើល Youtube ក្នុងឈុតរន្ធត់ៗជាដើម បន្ទាប់មករៀនតាម ហើយរឿងមានវិញ្ញាណ ចូលសណ្ឋិតខ្លួននេះ ខ្ញុំធ្លាប់បានជួប ដូច្នេះខ្ញុំបួងសួងសុំមិនឲ្យជួបទៀតទេ ជាពិសេសពេលសម្ដែង ព្រោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មិត្ត សិល្បករដទៃទៀត»។

ស្រីស្រស់ ឌីណា បានបន្តថា «ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍សប្បាយរីករាយ ក្នុងការសម្ដែងក្នុងតួអង្គនេះ ព្រោះយើងជាអ្នកសិល្បៈ តួណាក៏ល្អដែរ ហើយខ្ញុំសង្ឃឹមថា ស្នាដៃថ្មីរបស់ខ្ញុំ ក្នុងរឿង ភូមិគ្រិះ១០០ល្បិច នេះ នឹងមានទស្សនិកជនគាំទ្រ ច្រើន»។

គួរបញ្ជាក់ថា ខ្សែភាពយន្ត «ភូមិគ្រិះ១០០ល្បិច» ដែលកញ្ញា ឌី លីដា ចូលរួមសម្ដែងជាតួអង្គខ្មោចនេះ គឺមានតួអង្គល្បីៗជាច្រើនទៀត ដូចជា លោក សាយ សៀរ៉ា, កញ្ញា ឆុំ វត្តី, កញ្ញា លឹម មួយហ្គិច និងតារាជាល្បីៗ ច្រើនរូបទៀត៕

លី ឌីណា
លី ឌីណា
លី ឌីណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា