ថៃ៖ មុននេះមិនប៉ុន្មានម៉ោង តារាចម្រៀងសម្លេងផ្អែម លោក កែវ វាសនា បាននាំភរិយា រូបស្រស់សម្រស់បាន ដើរកម្សាន្តនាទឹកដីប្រទេសថៃ យ៉ាងមានក្ដីសុខ។

ជាក់ស្ដែងបើតាម វីដេអូ ដែលភរិយាលោក បានបង្ហោះក្នុងបណ្ដាញសង្គម បានស្ដែង ឲ្យឃើញ ពីភាពផ្អែមល្ហែម ដែលស្វាមីគំរូ រូបនេះបានផ្ដល់ ឲ្យនាងយ៉ាងពេញទំហឹង បើទោះជាខ្លួនកំពុងពពោះកូនទី២ ក៏ដោយ។

ជាងនេះទៅទៀត គ្រាន់តែ Post វីដេអូនេះភ្លាម ក៏មានអ្នកគាំទ្រ លួចសរសើរ និងច្រណែន ពីវាសនាភរិយាលោក កែវ វាសនា ។ ព្រោះថា បើទោះជា លោកផ្ទាល់ មានកិច្ចការរវល់ យ៉ាងណា ក៏តារាចម្រៀង រូបនេះ មិនភ្លេចនាំប្រពន្ធ សម្រាកលំហែកាយ ពិសេស ថែមទាំងបាន ឆ្លៀត មកពិនិត្យសុខភាព កូនក្នុងផ្ទៃ ទៀតផង៕

ចង់ជ្រាប ថាប្ដីប្រពន្ធគូនេះ ផ្អែមល្ហែមយ៉ាងណា ទស្សនា វីដេអូខាងក្រោម៖ 

លោក កែវ វាសនា និងភរិយា ព្រមទាំងកូនប្រុសសំណព្វចិត្ត
លោក កែវ វាសនា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា