(ភ្នំពេញ)៖ តារាចម្រៀងស្រីជួរមុខ ប្រចាំហង្សមាស អ្នកនាង ពេជ្រ សោភា គេសង្កេតឃើញថា ហាក់បីដូចជារវល់នឹងការងារសិល្បៈ ដោយត្រៀមចេញចម្រៀងថ្មីៗ ជាច្រើនបទ ព្រមទាំងថតស្ប៉តសផ្សាយ ពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗផងដែរ។ បើក្រឡេកមកចំណងស្នេហាវិញ ត្រូវបានគេដឹងថា នាងមិនសូវមានពេលគ្រប់គ្រាន់ ដើម្បីផ្ដល់ឲ្យគូស្នេហ៍ របស់នាងឡើយ ខណៈនៅមុនបន្តិច នាងបានបង្ហោះសារមួយអរគុណ ទៅដល់គូស្នេហ៍ដែលតែងយល់អធ្យាស្រ័យ និងចេះយោគយល់ ពីការងាររបស់នាង។

ជាការពិត ពាក្យចាស់ពោលថា «ឃ្លាតកាយ ណាយចិត្ត» បើក្រឡេកមកមើលគូស្នេហ៍ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា គេសង្កេតឃើញថា អ្នកទាំងពីរមានការងារសិល្បៈរវល់រៀងៗខ្លួន ជាពិសេសចំពោះអ្នកនាង ពេជ្រ សោភា មានការមមាញឹកខ្លាំងស្ទើរដកខ្លួនមិនរួច ដោយគ្មានពេលវេលាមួយជាក់លាក់ ដើម្បីផ្ដល់ភាពផ្អែមល្ហែម ទៅកាន់គូស្នេហ៍របស់ខ្លួនឡើយ ប៉ុន្តែអ្នកទាំងពីរ នៅតែរក្សាបានភាពផ្អែមល្ហែម ជាមួយគ្នាដដែល។ ទោះជាយ៉ាងណា អ្នកនាង ពេជ្រ សោភា ក៏បានសរសេរ សារអរគុណដល់មិត្ត១០០ឆ្នាំ ដោយក្នុងនោះ បានបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា «ពីមនុស្សមិនស្គាល់គ្នា បានក្លាយមិត្តដែលស្និទ្ធស្នាល ពីមិត្តដែលស្និទ្ធស្នាល ក៏ក្លាយជាមនុស្សក្នុងគ្រួសារ អរគុណ ដែលបងមិនដែលនិយាយថាហត់ អរគុណបង ដែលយល់ពីការងារ ស្រឡាញ់គ្នា គឺចិត្តនិងចិត្ត»។

គួរបញ្ជាក់ថា អ្នកនាង ពេជ្រ សោភា បានកាន់ដៃ សាងវិថីស្នេហ៍ជាមួយកម្លោះរូបសង្ហា លោក ឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា ពេលអ្នកនាង ពេជ្រ សោភា ចេញចម្រៀងខារ៉ាអូខេ តែងលេចមុខលោក ឆឹម សក្កដា ចូលរួមសម្ដែងជាមួយនាងរហូត ហើយពេលមានកម្មវិធីច្រៀង នៅតាមខេត្តនានា មិនថាជិត ឬឆ្ងាយ លោក ឆឹម សក្កដា បានដើរតាមនាងស្ទើរតែ គ្រប់ពេលវេលា ទៅណាមកណាជាមួយគ្នា និងត្រូវបានអ្នកគាំទ្រ សរសើរថា លោកចេះយកចិត្តទុកដាក់ ថែទាំនិងបារម្ភ ជាបុរសដែលយកចិត្តដាក់ ចំពោះនារីដែលខ្លួនស្រឡាញ់ ជាបំណងប្រាថ្នារបស់មនុស្សស្រីគ្រប់រូប ចង់បានការបារម្ភ និងមើលថែ យកចិត្តទុកដាក់ ពីបុរសដែលខ្លួនស្រឡាញ់ បែបនេះ៕

ពេជ្រ សោភា
ពេជ្រ សោភា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា