តើអ្នកព្រមទៅដែររឺទេ បើសិនជាគេអោយអ្នកទៅតំបន់ព្រៃដាច់ស្រយ៉ាលរបស់ សហរដ្ឋអាមេរិក ដើម្បីស្វែងរកការពិតអំពីវត្តមានរបស់ សភាវមានជីវិតដ៏អាថ៍កំបាំង មួយប្រភេទ ដែលគេបានដាក់ឈ្មោះអោយវាថា បីកហ្វូត Bigfoot ។ ចុះបើមានប្រាក់រង្វាន់ ១០ លានដុល្លាវិញ អ្នកគិតយ៉ាងម៉េចដែរ?

Bigfoot គឺជាសត្វមួយប្រភេទ ដែលមានលក្ខណះស្រដៀងទៅនឹងសត្វស្វា ហើយវាមាន មាឌធំ ខ្ពស់ និងលក្ខណះគួរអោយចាប់អារម្មណ៍នោះ គឺជើងរបស់វា ដែលមានទំហំធំមែនទែន ហេតុនេះហើយទើបបានជាគេដាក់ឈ្មោះ អោយវាថា Bigfoot យ៉ាងដូច្នេះ។ ចំពោះវត្តមាន របស់វា គឺមិនទាន់មាននរណាហ៊ាន អះអាងអោយច្បាស់ ថាសត្វប្រភេទនេះ មានរស់នៅ លើភពផែនដីរបស់យើងមែនឬក៏អត់នៅឡើយទេ ដោយគ្រាន់តែពេលកន្លងមក មានអ្នកខ្លះ បានអះអាងថា ធ្លាប់ឃើញ និង មានខ្លះទៀត ថាធ្លាប់បានថតរូប សត្វនេះបានផងដែរ។

ដោយឡែក ស្ថានីយ៍ទូរទស្សន៍ Spike TV បានផ្តល់នូវរង្វាន់ ១០លានដុល្លា សំរាប់នរណា ដែលផ្តល់ភស្តតាងពិតប្រាកដច្បាស់លាស់ អំពីវត្តមានរបស់ Bigfoot ហើយនេះក៏ជាការផ្តល់ ប្រាក់រង្វាន់យ៉ាងច្រើនលើសលុបបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ វិស័យទូរទស្សន៍។

ប៉ុស្ត៍ទូរទស្សន៍ខាងលើ ក៏បានបកស្រាយអោយដឹងដែរថា អ្វីដែលយើងធ្វើនេះ គឺដើម្បីទាញ ចំណាប់អារម្មណ៍ពីមនុស្សពីគ្រប់មជ្ឈដ្ឋាន ជាពិសេសនោះគឺ អ្នកវិទ្យាសាស្រ្តល្បីៗ អ្នកអភិរក្ស អ្នកប្រមាញ់នានា ក្នុងពិភពលោក ដើម្បីស្វែងរកការពិតអំពីរឿងនេះ។

តើប្រិយមិត្តយល់ថា វាអាចមានវត្តមានក្នុងពិភពលោកយើងរឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]