មានគូសង្សារមួយគូ បានចុះទៅក្នុងបាតសមុទ្រ ដើម្បីថតរូបជាមួយនឹងឆ្លាម និងចង់បញ្ជាក់ប្រាប់ថា វាមិនគួរឲ្យខ្លាច ដូចអ្វីដែលមនុស្សជាច្រើនបាននិយាយ តៗគ្នានោះទេ។ ពួកគេទាំងពីរបាន បង្ហាញពីរូបភាព ឆ្លាមញីមួយក្បាល ដែលមានប្រវែងប្រហែល ៥.៥ម៉ែត្រ ហែលលេងយ៉ាងក្លាហាន ជាមួយនឹងស្នាមញញឹម ចេញធ្មេញដ៏មុតដូចកាំបិត។ ពួកគេថែមទាំងបានយក បំពង់ទីបទៅបះឆ្លាមនោះទៀតផង។

លោក Daniel Botelho ដែលជាអ្នកថតរូបក្នុងបាតសមុទ្រ ជម្រៅជ្រៅ បានឃុំខ្លួននៅក្នុងទ្រុងដែក ដើម្បីផ្ដិតយករូបភាព គូស្នេហ៏ទាំងពីរនោះ និងត្រីឆ្លាស។ វាពិតជាធំណាស់ បើគិតពីទម្ងន់ប្រហែលជាកន្លះតោនឯនោះ។ លោក Daniel តែងតែលាក់ខ្លួននៅក្នុងទ្រុង ព្រោះគាត់ខ្លាចឆ្លាមទាំងនោះ ចាត់ទុកគាត់ជាអាហារ។ យ៉ាងណាមិញ ក្នុងការទស្សនាបាតសមុទ្រនេះ គឺគ្មាននរណាម្នាក់មានគ្រោះថ្នាក់នោះទេ មានតែភាពសប្បាយរីករាយ។

តើមានប្រិយមិត្តណា ចង់ទៅលេង និងថតរូបជាមួយឆ្លាមនេះដែរ ឬទេ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]