(ភ្នំពេញ)៖ អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនោះ ពេលនេះបានចេញ Full MV ហើយ ខណៈកាលពីយប់មិញនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀង Full MV ជាចំណងដៃទី២របស់លោក ខេមរៈ សិរីមន្ត មានចំណងជើងថា «អស់សិទ្ធិថែ តែនៅបារម្ភ»។

ជាការពិតណាស់ កំពូលតារាចម្រៀងបែបយុវវ័យ លោក ខេមរៈ សិរីមន្ត ត្រូវបានទស្សនិកជនជ្រាបថា លោកផ្លាស់ទ្រនំចូលផលិតកម្មហង្សមាស ក្រោយពេលផលិតកម្មរស្មីហង្សមាស បញ្ចេញចម្រៀងបទ «ស្ទឹងត្រែងបងអើយ!» ដែលដំណឹងមួយនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពាសពេញបណ្ដាញហ្វេសប៊ុក។ ថ្មីៗនេះផងដែរ តារាចម្រៀងបែបយុវវ័យ ខេមរៈ សិរីមន្ត ក៏មានវត្តមាសជាថ្មីម្ដងទៀត នៅក្នុងបទចម្រៀងទី២ របស់ខ្លួនក្នុងផលិតកម្មរស្មីហង្សមាស មានចំណងជើងថា «អស់សិទ្ធិថែ តែនៅបារម្ភ»។

ចម្រៀង «អស់សិទ្ធិថែ តែនៅបារម្ភ» ជាបទបែបមនោសញ្ចេតនា ស្នេហាត្រីកោណ កម្សត់ លន្លង់លន្លោច ទៅតាមអត្ថន័យ ពិតជាចាត់ដោតអារម្មណ៍ទស្សនិកជន ដែលត្រូវនឹងសាច់រឿងនេះខ្លាំង។ អ្វីដែលកាន់តែពិសេស គេសង្កេតឃើញ មានការចូលរួមពីកំពូលតារាចម្រៀងស្រី លំដាប់ជួរមុខហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា ដែលកាន់តែធ្វើឲ្យបទចម្រៀងមួយបទនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។

តាមការកត់សម្គាល់ បន្ទាប់ពីបទនេះ បានចេញចរាចរណ៍បង្ហោះ ផ្សព្វផ្សាយនៅលើបណ្តាញ សង្គមយូធូប និងហ្វេសប៊ុក មិនទាន់បានប៉ុន្មានម៉ោងផង គេសង្កេតឃើញមានការគាំទ្រ ច្រើនពីសំណាក់ទស្សនិជន ជាពិសេសមិត្តៗយុវ័យ តែម្តង។ Full MV បទ «អស់សិទ្ធិថែ តែនៅបារម្ភ» គឺជាស្នាដៃនិពន្ធរបស់លោក ម៉ាក ទីន និង និពន្ធបទភ្លេងដោយ TONOSAKI។

ដូច្នេះ ដើម្បីបានជ្រាបកាន់តែច្បាស់ថា បទ «អស់សិទ្ធិថែ តែនៅបារម្ភ» ច្រៀងដោយតារាចម្រៀងរូបសង្ហា លោក ខេមរៈ សិរីមន្ត ពីរោះនិងមានអត្ថន័យលន្លង់លន្លោច កម្រិតណា សូមទស្សនា Full MV ដែលទើបនឹងចេញថ្មីៗនេះ ទាំងអស់គ្នា៖ 

បទ «អស់សិទ្ធថែ តែនៅបារម្ភ» ចំណងដៃទី២​របស់ ខេមរៈ សិរីមន្ត
បទ «អស់សិទ្ធថែ តែនៅបារម្ភ» ចំណងដៃទី២​របស់ ខេមរៈ សិរីមន្ត
បទ «អស់សិទ្ធថែ តែនៅបារម្ភ» ចំណងដៃទី២​របស់ ខេមរៈ សិរីមន្ត
បទ «អស់សិទ្ធថែ តែនៅបារម្ភ» ចំណងដៃទី២​របស់ ខេមរៈ សិរីមន្ត
បទ «អស់សិទ្ធថែ តែនៅបារម្ភ» ចំណងដៃទី២​របស់ ខេមរៈ សិរីមន្ត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត