ខេត្តកណ្តាលៈ រថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង ត្រូវភ្លើងឆាបឆេះពីខាងក្នុង រថយន្តចេញមក ខណៈកំពុងតែបើកបរ ធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រស់នៅក្បែរផ្លូវ ចេញមកជួយពន្លត់ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ដល់ជួយអន្តរាគមន៍ រលត់ទៅវិញ រថយន្តត្រូវរងការខូចខាត ផ្នែកខាងក្នុងជាច្រើន ប៉ុន្តែសំណាងល្អម្ចាស់ពុំមានរងរបួស ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១២ តាមបណ្តោយផ្លូវជាតិ លេខ៤ ត្រង់ភូមិ ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា រថយន្តដែលរងការ ឆាបឆេះនោះ ម៉ាកឡង់គ្រីស័រ ពណ៌ ស្លែ ពាក់ស្លាកលេខភ្នំពេញ 2D-4868 បើកបរដោយឈ្មោះ ហែម ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយមានអ្នករួមដំណើរ នៅក្នុងរថយន្តជាមួយ មានប្រពន្ធ និងកូនផងដែរ បើកបរក្នុងទិសដៅពីកើតទៅលិច។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្ត បានបើករថយន្ត ដោយរួមដំណើរជាមួយប្រពន្ធនិងកូនផងដែរ ពេលដែលបើកដល់ចំណុច កើតក៏មានអណ្តាតភ្លើងឆាបឆេះចេញពីក្នុងរថយន្តពេលនោះម្ចាស់ក៏បានឈប់ រថយន្តនាំគ្នារត់ចេញមកខាង ក្រៅស្រែកឲ្យគេឯងជិត ខាងជួយភ្លាមៗនោះ សមត្ថកិច្ច មូលដ្ឋាន បានចុះទៅដល់រួម និងប្រជាពលរដ្ឋបានដងទឹកជួយពន្លតរហូតរលត់ទៅវិញ ជាស្ថាពរ ប៉ុន្តែទោះបីជាយ៉ាងរថយន្ត រងការឆាប ឆេះផ្នែកខាងក្នុងយ៉ាង ដំណំផងដែរ ។ បន្ទាប់ពីជួយពន្លត់រលត់នគរបាលបានធ្វើការត្រួតពិនិត្យមើល រួចហើយសន្និដ្ឋានថា ការឆាបឆេះនេះកើតឡើងដោយសារតែឆ្លងចរន្តក្នុងរថយន្ត៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]