បរទេស៖  រយៈពេលថ្មីៗនេះ អ្នកប្រាជ្ញរូបវិទ្យា ដ៏ល្បីគឺលោក Stephen Hawking បានព្រមានថា នាពេលអនាគតខាងមុខ ពួកមនុស្សយន្តនឹងមានសមត្ថភាពខ្លាំងអស្ចារ្យនឹកស្មានមិនដល់ ដែលនេះជាក្តីបារម្ភមួយសម្រាប់អំបូរមនុស្ស។

លោក Stephen Hawking

លោក Stephen Hawking មានវ័យ ៧៥ ឆ្នាំ គឺជាអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីបំផុតមួយរូបក្នុងពិភពលោក។ លោក Stephen កំពុងមើលឃើញថា មនុស្សយន្តនឹងមានការវិវឌ្ឍខ្លួនគួរឲ្យកត់សម្គាល់  ស្របពេល ក្រុមហ៊ុន Hanson Robotics បានបង្ហាញនូវមនុស្សយន្តមួយប្រភេទ ដែលមានរូបរាងដូចទៅនឹង លោក Albert Einstein ដែលពិភពលោកទទួលស្គាល់ថាជា កំពូលអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត្រ។

មនុស្សយន្ត ដែល​ចម្លងរូបរាង លោក Albert Einstein

គួរឲ្យដឹងថា ក្រុមហ៊ុនដដែលនេះ ធ្លាប់បានបង្ហាញនូវប្រភេទមនុស្សយន្ត ដែលគេឲ្យឈ្មោះថា Sofia ដែលមានសមត្ថភាពអស្ចារ្យនឹកស្មានមិនដល់ ពោលគឺអាចរៀនយល់ និងប្រាស្រ័យទាក់ទងជាមួយមនុស្ស ក្នុងលក្ខខណ្ឌដ៏ពិសេសជាច្រើន ហើយត្រូវគេជឿជាក់ថាអាចនឹងជំនួស ឬដណ្តើមការងារជាច្រើនរបស់មនុស្សបាន នេះគឺដោយសារតែសមត្ថភាព ក៏ដូចជាភាពវ័យឆ្លាតរបស់វា។

មនុស្សយន្ត Sophia

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំង Sofia ត្រូវបានប្រទេសអារ៉ាប៊ី សាអូឌីត ផ្តល់នូវសញ្ញាតិជាផ្លូវការ ក្លាយជាមនុស្សយន្តដំបូងគេបង្អស់លើលោក ក្នុងនាមជាពលរដ្ឋមួយរូប ដូចមនុស្សធម្មតាដែរ។

មនុស្សយន្ត Sophia

ដោយសារបែបនេះហើយ លោក Stephen Hawking បានបន្តថាមិនយូរមិនឆាប់ទេ ប្រភេទមនុស្សយន្តនឹងវិវឌ្ឍខ្លួនវៃឆ្លាតជាងមនុស្សធម្មតា ហើយថែមទាំងអាចបង្កបញ្ហាប្រឈមដ៏ធំមួយ (ជំនួស ឬក៏លុបបំបាត់អំបូរមនុស្ស) ចំពោះមនុស្សជាតិនាពេលអនាគត៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]