ភ្នំពេញ: តារាចម្រៀងវ័យក្មេង និងត្រូវជាកូនស្រីបង្កើត របស់តារាចម្រៀងជើងចាស់លោក ហួ ឡាវី កញ្ញា វី ឌីណែត ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ តាមរយៈ បទចម្រៀងល្បីៗមួយចំនួន។

កាលពីប៉ុន្មានថ្ងៃមុន មិននឹកស្មានថា តារាស្រីរូបនេះ ស្រលាញ់កំពូលតារាចម្រៀងម្នាក់ គឺកញ្ញា ឱក សុគន្ធកញ្ញា ដល់ថ្នាក់នេះសោះ។

ក្នុងនោះនាងបានរៀបរាប់ថា « រូបភាពកាលពីយប់មិញហើយក៏ជាលើកទីមួយ សម្រាប់ខ្ញុំផងដែរ ដែលបានបកស្រាយបទចម្រៀង រួមជាមួយគាត់ អរគុណបងខ្លាំងណាស់ដែលផ្ដល់ឱកាសអោយខ្ញុំបានបញ្ចេញសមត្ថភាពរួមជាមួយបង ខ្ញុំមិនដែលស្រមៃថានឹងបានច្រៀងជាមួយបងទេ បងធ្វើឲ្យខ្ញុំរំភើបចិត្តខ្លាំងណាស់ព្រោះបងគឺជាIdolក្នុងបេះដូងខ្ញុំតាំងពីតូច...កាលនៅតូចបន់ឲ្យតែបានឃើញបងនៅក្រៅថតរូបជាមួយបងក៏អស់ចិត្តដែរ តែលូវវាលើសហើយ គឺបានច្រៀងរួមជាមួយបងទៀត អ្នកផ្សេងគិតយ៉ាងម៉េចលើបងខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំបងគឺជារៀមច្បងដ៏គំរូម្នាក់ក្នុងបេះដូងខ្ញុំ are my only......Aok Sokunkanha »៕

តារាចម្រៀង វី ឌីណែត
តារាចម្រៀង វី ឌីណែត
តារាចម្រៀង វី ឌីណែត
តារាចម្រៀង វី ឌីណែត និងឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត