ផ្លែក្រូចពោធិ៍សាត់ និងផ្លែក្រូចលឿងដែលមានដាក់លក់នៅទីផ្សារ ក្រៅពីផ្អែមឆ្ងាញ់ពិសាសម្រាប់ទទួលទានជំនួយសុខភាពរាងកាយ ស្បែកដងខ្លួន និងសសៃសក់ហើយ អ្នកក៏អាចយកផ្លែក្រូចទាំងនេះសម្រាប់មកថែរក្សាសម្រស់ផ្ទៃមុខងាយៗតាមបែបធម្មជាតិផងដែរ។

តោះ! មករៀនពិវិធីថែសម្រស់ផ្ទៃមុខជាមួយផ្លែក្រូចទាំងអស់គ្នា 

ផ្លែក្រូចពោធិ៍សាត់ និងផ្លែក្រូចលឿងដែលមានដាក់លក់នៅទីផ្សារ ក្រៅពីផ្អែមឆ្ងាញ់ពិសាសម្រាប់ទទួលទានជំនួយសុខភាពរាងកាយ ស្បែកដងខ្លួន និងសសៃសក់ហើយ អ្នកក៏អាចយកផ្លែក្រូចទាំងនេះសម្រាប់មកថែរក្សាសម្រស់ផ្ទៃមុខងាយៗតាមបែបធម្មជាតិផងដែរ

# សម្បកក្រូចសម្រាប់មុខមុន

សម្រាប់មុខដែលកើតមុន អ្នកគ្រាន់តែយកសម្បកក្រូចទៅហាលឱ្យស្ងួត ក្រោមកម្តៅថ្ងៃ ១ទៅ២ថ្ងៃរួចយកមកបុកលាយជាមួយម្សៅអូតក្នុងបរិមាណស្មើគ្នាល្មម (Oatmeal powder រកបាននៅផ្សារទំនើប) និងទឹកឃ្មុំបន្តិចប្រហែលជាមួយកូនស្លាបព្រា កូរចូលគ្នាឱ្យសព្វរួចយកទុកនៅក្នុងទូទឹកកកឱ្យបានយ៉ាងហោចណាស់ ១សប្តាហ៍សឹមយកមកប្រើប្រាស់។ អ្នកអាចយកមកលាបលើផ្ទៃមុខដែលកើតមានបញ្ហាមុខមុន ឬមុនក្បាលខ្មៅទុកចោល ២ទៅ៣នាទី ចាំលាងទឹកចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រច។ 

យកសម្បកក្រូចទៅហាលឱ្យស្ងួត ក្រោមកម្តៅថ្ងៃ ១ទៅ២ថ្ងៃរួចយកមកបុកលាយជាមួយម្សៅអូតក្នុងបរិមាណស្មើគ្នាល្មម (Oatmeal powder រកបាននៅផ្សារទំនើប) និងទឹកឃ្មុំបន្តិចប្រហែលជាមួយកូនស្លាបព្រា កូរចូលគ្នាឱ្យសព្វរួចយកទុកនៅក្នុងទូទឹកកកឱ្យបានយ៉ាងហោចណាស់ ១សប្តាហ៍សឹមយកមកប្រើប្រាស់

# ទឹកក្រូចសម្រាប់មុខមានស្នាមជ្រីវជ្រួញ

ទឹកក្រូចសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលអាចជួយពន្យារភាពចាស់ ការពារនិងបំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែច្របាច់យកទឹកក្រូចស្រស់ៗមកលាបលើផ្ទៃមុខឱ្យសព្វ ទុកចោលឱ្យបាន ៣០នាទី ចាំលាងចេញជាមួយទឹកត្រជាក់។ 

គ្រាន់តែច្របាច់យកទឹកក្រូចស្រស់ៗមកលាបលើផ្ទៃមុខឱ្យសព្វ ទុកចោលឱ្យបាន ៣០នាទី ចាំលាងចេញជាមួយទឹកត្រជាក់

# ដុំទឹកកធ្វើពីទឹកក្រូចសម្រាប់ស្បែកមុខខ្មៅ

សម្រាប់ស្បែកមុខខ្មៅស្រអាប់មិនភ្លឺថ្លាកុំបារម្ភ ផ្លែក្រូចអាចជួយបាន។ ដោយគ្រាន់តែអ្នកច្របាច់យកទឹកក្រូចស្រស់ចាក់ទៅក្នុងជ័ររន្ធតូចៗសម្រាប់ផលិតទឹកកក ហើយទុកវានៅក្នុងទូរទឹកកកឱ្យកក។ បន្ទាប់មកយកដុំទឹកកក ២ ឬ៣ដុំធ្វើពីទឹកក្រូចនេះមកត្រដុសថ្នមៗឱ្យសព្វផ្ទៃមុខ។ ការអនុវត្តវិធីបែបនេះជាប្រចាំអ្នកនឹងសង្កេតឃើញពីភាពខុសប្លែកដែលធ្វើឱ្យស្បែកមុខរបស់អ្នកចាប់ផ្តើម ស ភ្លឺថ្លា ទន់រលោងគួរជាទីទាក់ទាញជាមិនខាន។ 

គ្រាន់តែអ្នកច្របាច់យកទឹកក្រូចស្រស់ចាក់ទៅក្នុងជ័ររន្ធតូចៗសម្រាប់ផលិតទឹកកក ហើយទុកវានៅក្នុងទូរទឹកកកឱ្យកក។ បន្ទាប់មកយកដុំទឹកកក ២ ឬ៣ដុំធ្វើពីទឹកក្រូចនេះមកត្រដុសថ្នមៗឱ្យសព្វផ្ទៃមុខ

# ទឹកក្រូចសម្រាប់ផ្ទៃមុខស ទន់ ហ្មត់រលោង

អ្នកនឹងទទួលបានផ្ទៃមុខស ទន់ ហ្មត់រលោងស្រស់ថ្លា ដោយគ្រាន់តែលាយទឹកក្រូច ជាមួយនឹងម្សៅក្រាម ( Gramflour រកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មមស្មើគ្នា និងដាក់ទឹកឃ្មុំបន្តិចប្រហែលជាមួយកូនស្លាបព្រា កូរចូលគ្នាឱ្យហ្មត់។ រួចយកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ និង-ក ទុកចោល រយៈពេល ១០នាទី។ បន្ទាប់មកក្បង់ទឹកបន្តិចលើផ្ទៃមុខធ្វើការម៉ាស្សាជារង្វង់ថ្នមៗរយៈពេល ៥នាទីបន្ថែមទៀត ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច៕  

គ្រាន់តែលាយទឹកក្រូច ជាមួយនឹងម្សៅក្រាម ( Gramflour រកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មមស្មើគ្នា និងដាក់ទឹកឃ្មុំបន្តិចប្រហែលជាមួយកូនស្លាបព្រា កូរចូលគ្នាឱ្យហ្មត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]