ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ កម្មវិធី The Voice Kids Cambodia រដូវកាលទី១ទៅ ទោះជាមិនបានជ័យលាភី ក៏កុមារី ឃុយ ម៉ីហៀងនៅតែទទួលបានប្រជាប្រិយភាព យ៉ាងច្រើនពីទស្សនិកជន ទូទាំងប្រទេស។

ដោយឡែក កុមារីម្នាក់នេះ ក៏ទទួលបានការឧបត្ថម្ភពីសំណាក់ មហាជន ដូចជាថវិកា និង អាហារូបករណ៍ជាដើម។

ផ្អែកទៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ម៉ីហៀង នាពេលម្សិលមិញនេះ នាងបានបង្ហោះវីដេអូ ច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា «មាតាដៃមួយរយ» ដោយមានការសំណូមពរ ពីអ្នកគាំទ្ររបស់នាង ដែលនៅទីនោះផ្ទាល់។

ទោះបីជា វីដេអូចម្រៀងដែលម៉ីហៀងច្រៀង មានភាពរអាក់រអួលសម្លេង និង ខ្លីយ៉ាងណាក្តី ប៉ុន្តែទស្សនិកជន នៅតែស្តាប់ដឹងថា នាងច្រៀងចម្រៀងមួយបទនេះ បានយ៉ាងពិរោះមែនទែន៕

ចង់ដឹងថា ម៉ីហៀង ច្រៀងពិរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

កុមារី ឃុយ ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង