ភ្នំពេញ៖ សម្រាប់ឱកាសពិសេស ថ្ងៃទី 31 ខែ តុលា ឆ្នាំ២០១៧ នេះ មន្ទីរពេទ្យជោរៃភ្នំពេញនឹងមានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឆ្អឹងខ្នង និង ប្រព័ន្ឋប្រសាទ រួមនឹងផ្តល់ឱសថជូន ដោយឥតគិតថ្លៃដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មីដែលបានមកចុះឈ្មោះ ៥០ នាក់ដំបូង។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាលជំងឺ ឆ្អឹងខ្នង ប្រព័ន្ធប្រសាទ ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូងក្នុងរយៈពេល ១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាមមានបទពិសោធន៍ខ្ពស់មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញប្រទេសវៀតណាម។

នេះ គឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាមដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើបដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។ ជាងនេះទៅទៀត គឺជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្ន់យល់កាន់តែច្បាស់​ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។ សម្រាប់ខែ តុលា ឆ្នាំ២០១៧ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ឆ្អឹងខ្នង ប្រព័ន្ធប្រសាទ អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី លោកបណ្ឌិត ផាន ក្វ័ងសឺន ឯកទេស ជំងឺ ឆ្អឹងខ្នង ប្រព័ន្ធប្រសាទ

គេហទំព័រ៖ www.chorayphnompenhhospital.com.kh

Facebook: Cho Ray Phnom Penh Hospital

សម្គាល់៖ កម្មវិធីនេះ សម្រាប់តែអ្នកជំងឺមកមន្ទីរពេទ្យជោរៃភ្នំពេញលើកដំបូងប៉ុណ្ណោះ (អ្នកជំងឺថ្មី)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]