នៅពេលដែលអ្នកជួបប្រទះជាមួយនឹង រឿងហេតុនានា ដូចជា ដួលកង់ ដួលម៉ូតូ ឬធ្លាក់ចុះពីទីខ្ពស់ របួសពីការលេងកីឡា អាចបណ្តាលឱ្យនៅលើខ្លួនអ្នកមានស្នាមជាំខ្មៅ ឬជាំខៀវបានដោយងាយ ដោយសារតែការប៉ះទង្គិចយ៉ាងខ្លាំងជាមួយនឹងវត្ថុរឹងនានា។

ស្នាមជាំ ស្នាមខៀវ

ហើយជាទូទៅស្នាមជាំនេះវានឹងរលាយបាត់ដោយខ្លួនឯងក្នុងរយៈពេលប្រហែលជា២សប្តាហ៍ ប៉ុន្តែបើអ្នកចង់ឱ្យវាជាសះស្បើយ និងបាត់ស្នាមបានយ៉ាងឆាប់រហ័សគួរជាទីពេញចិត្តជាមួយនឹងឱសថបុរាណធម្មជាតិទាំងអស់នេះគឺ៖

១) ស្លឹកខ្ញី៖ មានគុណសម្បត្តិជួយឈាមឆាប់រលាយល្អ បន្ថយការឈឺចាប់ មិនហើម និងការពារការរលាកផងដែរ។ ងាយៗដោយអ្នកគ្រាន់តែស្លឹកស្រស់វា១ក្តាប់ដៃទៅបុក ហើយយកទឹកមកលាបគឺជាការស្រេច។

ស្លឹកខ្ញីមានគុណសម្បត្តិជួយឈាមឆាប់រលាល្អ បន្ថយការឈឺចាប់

២) ពន្លៃ៖ ប្រើពន្លៃប្រមាណជា១មើម យកទៅបុកយកទឹកលាបជុំវិញបរិវេណកន្លែងដែលមានបញ្ហា ឬបុកយកទៅខ្ចប់ក្រណាត់ស្អាតមួយទុកសម្រាប់ស្អំក៏បានដែរ ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយការជាំបានផងដែរ។

ពន្លៃជួយកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយការជាំបាន

៣) ស្លឹកត្រចៀកក្រាញ់៖ យកស្លឹកស្រស់វា១ក្តាប់ដៃ លាងទឹកឱ្យស្អាតហើយយក មកបុកឱ្យម៉ត់ច្របាច់យកទឹកលាបលើមុខរបួស ឬទុកទទួលទាន១-២ដង ក្នុងមួយថ្ងៃ ឱ្យបានជាប់ៗគ្នារយៈពេល៥-៦ថ្ងៃ ឬរហូតទាល់តែបាត់ស្នាមជាំខៀវនោះពីលើស្បែក។ វាក៏មានប្រសិទ្ធភាពជួយបំបាត់ការស្រេកទឹក និងជួយចិញ្ចឹមរាងកាយបានយ៉ាងល្អផងដែរ។

ស្លឹកត្រចៀកក្រាញ់

ក្រៅពីនេះអ្នកក៏អាចប្រើសីតុណ្ហភាពក្តៅ ឬត្រជាក់ មកព្យាបាលស្នាមជាំខៀវទាំងនោះក៏បានដែរ ដោយគ្រាន់តែដាក់របស់ក្តៅៗ នៅក្នុងក្រណាត់មួយ រុំឱ្យជិត ហើយយកវាមកស្អំ ដាក់នៅលើស្នាមជាំប្រហែល២០នាទី។ ធ្វើដូចនេះ ២-៣ ដងក្នុង១ថ្ងៃ ដើម្បីឱ្យឈាមដែលកក នៅត្រង់នោះឆាប់រលាយ និងបំបាត់ស្នាមជាំបានយ៉ាងងាយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]