ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច ទើបតែប្រឡូកនៅក្នុងវិស័យសិល្បៈក្នុងរយៈប៉ុន្មានឆ្នាំមកនេះប៉ុណ្ណោះ ប៉ុន្តែកញ្ញាបានទទួលនូវការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់មហាជនជាច្រើននាក់។

ហើយនាពេលបច្ចុប្បន្ននេះដែរកញ្ញា ដួង ម៉ានិច ក៏កំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង ដោយមានផលិតកម្ម និងសម្អាងការជាច្រើន បានហៅកញ្ញាទៅថតឱ្យពួកគេជាបន្តបន្ទាប់។

ជាក់ស្តែងថ្មីៗនេះកញ្ញា ដូង ម៉ានិច បានថតសម្តែងជាតួអង្គព្រះនាងស៊ិនដឺរេឡា (Cinderella) យ៉ាងស្រស់ស្អាត។ នៅពេលតុបតែងខ្លួនបែបនេះទៅកញ្ញា ដួង ម៉ានិច ពិតជាស្រស់ស្អាត។

ចំណែកឯសកម្មភាពនៃការថតថតវិញ គឺនិយាយពីជីវិតដ៏កម្សត់របស់ព្រះនាងស៊ិនដឺរេឡា ដែលសម្តែងដោយកញ្ញា ដួង ម៉ានិច មើលទៅប្លែកអារម្មណ៍ម្យ៉ាងដែរជាមួយនឹងភាពក្រមិចក្រមើម ស្រក់ទឹកភ្នែក នៅក្នុងឈុតក្រៅឆាករបស់នាង។

គួរឱ្យដឹងផងដែរថាកញ្ញា ដួង ម៉ានិច្ច គឺជាតារាសម្តែងស្រីមួយដួង ដែលមានទេពកោសល្យនៅក្នុងការសម្តែងបានជាច្រើនទម្រង់ ជាពិសេសគឺដើរតួជានារីកម្សត់ ស្រក់ទឹកភ្នែក។

ចង់ដឹងថាឈុតក្រៅឆាកសម្តែងរបស់នាង ប្លែកភ្នែកប៉ុណ្ណានោះ យើងមកទស្សនាឈុតក្រៅឆាក ដែលដកស្រង់ចេញពីហ្វេសប៊ុកកញ្ញា ដួង ម៉ានិច ដូចខាងក្រោមនេះ៖ 

ឈុតព្រះនាងស៊ិនដឺរេឡា ដែលសម្តែងដោយ កញ្ញា ដួង ម៉ានិច
ឈុតព្រះនាងស៊ិនដឺរេឡា ដែលសម្តែងដោយ កញ្ញា ដួង ម៉ានិច
ឈុតព្រះនាងស៊ិនដឺរេឡា ដែលសម្តែងដោយ កញ្ញា ដួង ម៉ានិច
តារាសម្តែងស្រី ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច