រាជធានីភ្នំពេញ ៖ តារាសម្តែង និងបង្ហាញម៉ូដ Cambodai Super Model លី ម៉ារីណា ដែលធ្លាប់ជាតារាល្បីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ មហាជនទាំងក្នុង និងក្រៅប្រទេស ពេលនេះកំពុងតែរត់គេចខ្លួនទៅរស់នៅលើទឹកដីថៃយ៉ាងស្ងាត់ សៀមមិនហ៊ានលេចមុខវិលមកប្រទេសកម្ពុជាវិញនោះទេ ដោយសារតែបែកធ្លាយនូវរឿងរ៉ាវអាក្រក់ដែលពុំគួរឱ្យជឿ ទាក់ទងទៅនឹងជីវិតឯកជនរបស់នាង ជាពិសេសគឺសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារថា មានប្រពន្ធរបស់អ្នកមានអំណាច និងទឹកប្រាក់តាមយាយី។
ថ្មីៗនេះ លី ម៉ារីណា កំពុងតែទទួលរងនូវការគំរាមកំហែងពីសំណាក់ភរិយាមន្ត្រីធំមាន អំណាច និងទឹកប្រាក់ម្នាក់ដែលទាក់ទងទៅនឹងរឿងស្នេហាលួចលាក់ជាមួយ ប្តីគេ ហើយពេលនេះក៏ត្រូវភរិយាមន្ត្រីធំនោះដឹង និងកំពុងតែស្វែងរកមុខថែមទៀតផង។ ដូច្នេះទើបធ្វើឱ្យអ្នកមេម៉ាយក្តៅស្រួយរូបនេះ បានបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជាយ៉ាងតក់ក្រហល់បំផុត ព្រោះតែសុវត្ថិភាពរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះស្រាប់តែមានប្រភពព័ត៌មានថ្មីមួយទៀត បានប្រាប់កោះសន្តិភាពឱ្យដឹងថា ពេលនេះមិនត្រឹមតែលី ម៉ារីណា នោះទេ ដែលត្រូវភ័យខ្លាច ហើយគេចខ្លួនទៅនៅប្រទេសថៃ សូម្បីតែក្រុមគ្រួសាររបស់នាងក៏បានសម្រេចចិត្តលក់ផ្ទះ សម្បែង ហើយចាកចេញប្រទេសកម្ពុជាទាំងបង្ខំចិត្តដូចគ្នាផងដែរ ។
ចំណែកឯគូដណ្តឹងរបស់នាងក៏ត្រូវរងនូវ ពាក្យចចាមអារា៉មមិនតិចដែរ ព្រោះតែទង្វើ របស់លី ម៉ារីណា ដែលបានអូសទាញគូដណ្តឹងឱ្យមកស្អុយឈ្មោះជាមួយគ្នា ដែលមានគេមួយចំនួនបានប្រៀបប្រដូចលោកថាជា អាវែកដែលមិនដឹងរឿងអ្វីទាល់តែសោះ សូម្បីតែគូដណ្តឹងរបស់ខ្លួនទៅលួចលាក់មានអ្នកផ្សេងហើយ (មន្ត្រីធំចិញ្ចឹម) នៅមិនដឹងទៀត ទម្រាំតែដឹងព័ត៌មានស្អុយពេញប្រទេសទៅហើយ ។ គួរឱ្យអាណិតដល់រូបលោកសាត ចាន់ថន ដែលបានភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែររួចរាល់ហើយ និងកំពុងតែត្រៀមចូលរោងការខាងមុខទៀតនោះ បែរជាមានបញ្ហាដូច្នេះទៅវិញ ដែលថ្មីនេះក៏ត្រូវបានគេបង្ហើបឱ្យដឹងថា កំពុងតែពើបប្រទះនូវបញ្ហាដែលអាចប្រឈមនឹងការផ្តាច់ពាក្យ ទៀតផង ។
ដោយឡែកប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា រឿងភ្ជាប់ពាក្យរបស់លី ម៉ារីណា និងលោកសាត ចាន់ថននេះ គ្រាន់តែជាការបិទបាំងនូវរឿងពិតរបស់នាងដែលលួចទាក់ទងជាមួយ មន្ត្រីធំតែប៉ុណ្ណោះ ។ ធាតុពិតនោះគឺនាងមិនបានជ្រើសរើសលោកចាន់ថន មកធ្វើជាស្វាមីពិតប្រាកដនោះទេ។ ជាពិសេសមួយរយៈចុងក្រោយនេះ ម៉ារីណា ហាក់បង្ហាញពីភាពសោះអង្កើយជាមួយគូដណ្តឹង ខណៈដែលនាងទទួលបានកាដូយ៉ាងច្រើនពីបុរសអាណិកជនម្នាក់នេះរួច មក ។ តើបុរសណាមួយទ្រាំបានបើនារីដែលខ្លួនស្រឡាញ់ស្មើនឹងជីវិត ហើយត្រូវជាគូដណ្តឹងទៀតនោះទៅលួចលាក់មានអ្នកថ្មី បើមិនផ្តាច់ពាក្យទៀតនោះ ប្រាកដជាគេហៅថា អាវែកពិតមែនហើយ។ និយាយបែបនេះមិនមែនចង់បំបែកបំបាក់គូស្នេហ៍របស់លោក សាត ចាន់ថន នោះទេ ចិត្តយើងចិត្តគេខំស្រឡាញ់អស់ពីចិត្ត បែរជាគេទុកយើងជាឧបករណ៍ទៅវិញ សុខចិត្តឈឺចាប់មួយគ្រាប្រសើរជាងឈឺចាប់មួយជីវិត គឺបង្ខំចិត្តចាកចេញពីនាងលី ម៉ារីណា ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះក្រុមការងារ របស់កោះសន្តិភាពបានព្យាយាមទាក់ទងទៅកាន់លី ម៉ារីណា និងក្រុមគ្រួសារជាច្រើនលើជាច្រើនសាដើម្បីឱ្យនាងបកស្រាយ ពីការពិតដែលកើតមានចំពោះរូបនាង ប៉ុន្តែទូរស័ព្ទរបស់នាងមិនអាចទទួលការហៅចូលបាននោះទេ ។
មិត្តអ្នកគាំទ្រលី ម៉ារីណា គ្រប់គ្នាកំពុងតែរង់ចាំការបកស្រាយពីនាងគ្រប់គ្នា ប៉ុន្តែបានត្រឹមតែដឹងថា លី ម៉ារីណា បានទៅសម្ងំរស់នៅប្រទេសថៃភ័យខ្លាច មិនហ៊ានចេញមុខមកបកស្រាយនោះទេ។ តើតារាស្រស់ប្រិមប្រិយរូបនេះ នឹងទៅជាយ៉ាងណា? ឬក៏បាត់មុខពីសិល្បៈរហូតដូចជាតារាមួយចំនួនបន្ទាប់ពីជួបរឿង អាស្រូវទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំដែលជាប្តីរបស់គេរួច ទៅហើយនោះ ៕
ដោយ ៖ ប្រុសកោះផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]