បរទេស៖ កម្មវិធីរបស់ Apple ដែលមាននៅក្នុង App Store តែងតែជួយសម្រួលដល់តម្រូវការរបស់មនុស្សសូម្បីតែការថតរូបឬថតវីដេអូ។

កាលពីថ្មីៗនេះដែរ វិស្វករដែលមកពីក្រុមហ៊ុន Google លោក Felix Krause បានរៀបរាប់លំអិតអំពីការព្រួយបារម្ភមួយទៅលើបញ្ហាដែលប៉ះពាល់ដល់ភាពឯកជន សម្រាប់ការប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Apple ។ បញ្ហានេះសំដៅទៅលើបញ្ហាមួយដែលកម្មវិធីមួយចំនួនរបស់ប្រព័ន្ធប្រតិបត្តិការ iOS អាចធ្វើដំណើរការកាមេរ៉ាដើម្បីថតរូបនិងវីដេអូដោយមិនឲ្យអ្នកប្រើដឹងខ្លួនផងដែរ។

លោក Felix Krause បានស្រាវជ្រាវនិងបានកត់សម្គាល់ឃើញថា កម្មវិធីណាដែលអនុញាត្តិឲ្យកាមេរ៉ាមានដំណើរការ អាចនឹងអនុញាត្តិទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយរបស់អ្នក ធ្វើការថតយ៉ាងសំងាត់ដោយមិនមានសម្លេងឬភ្លើង LED ឡើយ។

វិស្វកររបស់ក្រុមហ៊ុន Google ម្នាក់នេះក៏បានប្រាប់ពីបញ្ហាដ៏ស្មុគស្មាញនេះទៅដល់ក្រុមហ៊ុន Apple រួចរាល់ហើយ លើសពីនេះទៅទៀត គាត់ក៏បានចំណាយពេលបន្តិចដើម្បីផ្តល់ជូននូវគន្លឹះមួយចំនួនដែលអាចជួយដោះស្រាយបញ្ហានេះផងដែរ៕

លោក Felix Krause
អក្សរកូដដែលលោក Felix Krause បានរកឃើញ
ទូរស័ព្ទ iPhone
កម្មវិធី App Store

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]