មនុស្សរាល់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ផ្លែល្ហុងទាំងខ្ចីទាំងទុំ មិនថាតែសម្រាប់សុខភាព រាងកាយ និងសម្រាប់សុខភាពសម្រស់នោះទេ។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍នោះទេថា សូម្បីតែស្លឹកល្ហុងពណ៌បៃតងទាំងនោះក៏មានអត្ថប្រយោជន៍មិនធម្មតានោះដែរ។

តោះមកតាមដានពីអត្ថប្រយោជន៍ និងវិធីធ្វើភេសជ្ជៈពីស្លឹកល្ហុងទាំងអស់គ្នាថាមានអ្វីខ្លះ ៖ 

មនុស្សរាល់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ផ្លែល្ហុងទាំងខ្ចីទាំងទុំ មិនថាតែសម្រាប់សុខភាព រាងកាយ និងសម្រាប់សុខភាពសម្រស់នោះទេ។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍នោះទេថា សូម្បីតែស្លឹកល្ហុងពណ៌បៃតងទាំងនោះក៏មានអត្ថប្រយោជន៍មិនធម្មតានោះដែរ

# គុណសម្បត្តិនៃស្លឹកល្ហុង

- ធ្វើឱ្យចំនួនគ្រាប់ឈាមប្លាកែតនៅតែឡើងខ្ពស់ និងការពារពីជំងឺផ្សេងៗបានយ៉ាងល្អ 

- ជួយធ្វើឱ្យថ្លើមមានសុខភាពល្អ ថែមទាំងអាចព្យាបាលជំងឺខាន់លឿង, ក្រិនថ្លើម និងជំងឺមហារីកថ្លើមបានផងដែរ

- មានផ្ទុកសារធាតុកាបូនអាល់កាឡាំង ( Alkaloid carpaine) ដែលមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក និងជំងឺផ្សេងៗ

- ផ្ទុកសារធាតុ Phytonutrients ដែលជំរុញឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងបង្កើនលំហូរឈាម

- ស្លឹកល្ហុងផ្ទុកទៅដោយសារធាតុ Acetogenin ដែលមានលទ្ធភាពអាចទប់ស្កាត់ពីជំងឺគ្រុនឈាម, ជំងឺមហារីក និងជំងឺគ្រុនចាញ់ជាដើម

- ធ្វើឱ្យប្រព័ន្ធភាពស៉ាំរឹងមាំទប់នឹងមេរោគបាក់តេរី និងជំងឺផ្សេងៗមួយចំនួនថែមទៀត។

- ជួយធ្វើឱ្យរាងកាយរបស់អ្នកពោរពេញដោយថាមពល បំបាត់ភាពនឿយហត់ និងអស់កម្លាំងបានយ៉ាងល្អ

- ផ្ទុកទៅដោយ Papain , Chymopapain អង់ស៊ីម Protease និង Amylase ដែលមានសមត្ថភាពអាចជួយបង្កើនការរំលាយអាហារឱ្យបានកាន់តែល្អប្រសើរ។ ម្យ៉ាងទៀតថែមទាំងអាចការពារ និងសម្លាប់មេរោគបាក់តេរីក្នុងក្រពះដូចជា H.Pylori បានយ៉ាងមានប្រសិទ្ធភាពទៀតផង

- មានតួនាទីអាចប្រឆាំង និងការពារការរលាកផ្សេងៗនៅក្នុងរាងកាយបានយ៉ាងល្អ

- ជួយបន្ថយការឈឺចាប់របស់ស្ត្រីពេលមករដូវ និងធ្វើឱ្យរដូវមកទៀងទាត់ល្អ

- មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង និងសសៃឈាមបេះដូង

- ធ្វើឱ្យអរម៉ូនអាំងស៊ុយលីនដំណើរការល្អ គ្រប់គ្រងជាតិស្ករនៅក្នុងឈាមឱ្យមកនៅជាប្រក្រតី 

- ជួយការពារជំងឺទឹកនោមផ្អែម ជំងឺខ្លាញ់រុំបេះដូងនិងថ្លើមបានយ៉ាងមានប្រសិទ្ធភាព។

សូម្បីតែស្លឹកល្ហុងពណ៌បៃតងទាំងនោះក៏ មានអត្ថប្រយោជន៍មិនធម្មតានោះដែរ

# វិធីធ្វើភេសជ្ជៈពីស្លឹកល្ហុង

វិធីទី១៖ យក្សស្លឹកល្ហុងស្រស់ៗក្រឡុកឱ្យហ្មត់ រួចច្រោះយកទឹកទុកនៅក្នុងទូទឹកកក។ រាល់ពេលដែលអ្នកទទួលទានទឹកផ្លែឈើស្រស់ អ្នកអាចលាយទឹកស្លឹកល្ហុងស្រស់នោះចូលក៏បាន។ អ្នកគួរទទួលទានវាយឺតៗព្រោះវាមានរសជាតិចត់បន្តិច។

យក្សស្លឹកល្ហុងស្រស់ៗក្រឡុកឱ្យហ្មត់ រួចច្រោះយកតែទឹកទុកនៅក្នុងទូទឹកកក។ រាល់ពេលដែលអ្នកទទួលទានទឹកផ្លែឈើអ្នកអាចលាយទឹកស្លឹកល្ហុងស្រស់នោះចូលក៏បាន

វិធីទី២៖ យកស្លឹកល្ហុងស្រស់ប្រហែលជា ១០សន្លឹកដាំជាមួយទឹក ២លីត្រឱ្យពុះ រួចទុកឱ្យត្រជាក់បន្តិច។ ពេលនេះអ្នកអាចទទួលទានតែស្លឹកល្ហុងៗស្រស់ៗដែលសម្បូរដោយគុណប្រយោជន៍នេះបានហើយ។

អ្នកក៏អាចរកឱសថ ឬអាហារបំប៉នដែលធ្វើពីស្លឹកល្ហុងបាននៅរាល់ផ្សារទំនើប និងឱសថស្ថាននានាបានផងដែរ តែត្រូវប្រាកដថាវាជាគ្រាប់ថ្នាំសរីរាង្គគ្មានជាតិគីមីប៉ះពាល់ដល់សុខភាព៕

យកស្លឹកល្ហុងស្រស់ប្រហែលជា ១០សន្លឹកដាំជាមួយទឹក ២លីត្រឱ្យពុះ រួចទុកឱ្យត្រជាក់បន្តិច។ ពេលនេះអ្នកអាចទទួលទានតែស្លឹកល្ហុងៗស្រស់ៗដែលសម្បូរដោយគុណប្រយោជន៍នេះបានហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]