ប្រិយមិត្ត Kimhak Heng មកពីទីក្រុង ភ្នំពេញ បានពិន្ទុប្រចាំសប្តាហ៍ 9 ពិន្ទុ និង ជាអ្នកឈ្នះរង្វាន់កម្មវិធីហ្គេម ស្ដេចទាយបាល់ ខ្មែរឡូត ឧបត្ថមដោយ M88.com ។ ប្រិយមិត្តKimhak Heng ទទួលបានរង្វាន់ ៨០០០០ រៀល ។ សប្ហាហ៍ទី 9 មានប្រិយមិត្តជាច្រើនដែលបានទទួលពិន្ទុ ៩ ប៉ុន្ដែខ្មែរឡូតផ្តល់អត្ថិភាពដល់ ប្រិយមិត្តណាដែលមានពិន្ទុប្រចាំរដូវកាល ខ្ពស់ជាងគេ។ ខ្មែរឡូតក៏បានព្យាយាមទាក់ទង ប្រិយមិត្ត Militon Bun ដែលឈរលើគេក្នុងតារាងសប្ដាហ៍ទី ៩ តាមហ្វេសប៊ុកដែរ ប៉ុន្ដែខ្មែរឡូតមិនបានទទួលចម្លើយពីប្រិយមិត្ត  Militon Bun សោះ ជាហេតុធ្វើឲ្យខ្មែរឡូតប្រគល់រង្វាន់ដល់ប្រិយមិត្ត បន្ទាប់គឺលោក Kimhak Heng។  ប្រិយមិត្ត  Kimhak Heng បានចូលរួមក្នុង ហ្គេមទាយបាល់នេះចាប់ពី សប្តាហ៍ទី ២ ។

បច្ចុប្បន្ននេះហ្គេមស្តេចទាយបាល់មាន ប្រិយមិត្តរាប់ពាន់នាក់ បានចូលរួមទាយជាប្រចាំ ហើយខ្មែរឡូត និង ក្រុមហ៊ុន M88.com ក៏បានចែករង្វាន់ដល់អ្នកឈ្នះ ជារៀងរាល់សប្តាហ៍ និង ខែ។

ខ្មែរឡូតសូមបញ្ជាក់ថា ខ្មែរឡូតនឹងខំទាក់ទងប្រិយមិត្តដែលមាន ពិន្ទុលើគេតាមសារ Facebook ។ បើប្រិយមិត្តឃើញថាខ្លួនមាន ពិន្ទុលើគេសូមចាំមើលសារពីKhmerload តាម Facebook ឬ ក៏ទាក់ទងមក Khmerload ផ្ទាល់តាមលេខ ០១៦៩២៩២៩២។ បើប្រិយមិត្តមានទីលំនៅ នៅឆ្ងាយពីក្រុងភ្នំពេញ ខ្មែរឡូតនឹងបញ្ជូនប្រាក់រង្វាន់តាមវិធីផ្សេងៗ ដែលអាចទៅរួច ឲ្យតែប្រិយមិត្តរួសរាន់ទាក់ទង ខ្មែរឡូត។

ប្រិយមិត្តដែលមិនទាន់បានចូលរួម ការលេងហ្គេមនេះ នៅមានឱកាសឈ្នះរង្វាន់ ព្រោះថារង្វាន់មានរាល់សប្តាហ៍ ខែ និង រដូវកាល។ លេងហ្គេមមិនអស់លុយ មានតែឈ្នះ និងបង្កើនភាពរំភើបក្នុងការតាម ដានបាល់ទាត់ English Premier League។

ខ្មែរឡូតក៏កំពុងព្យាយាមធ្វើការទាក់ទងប្រិយ មិត្ត Ester Gelato ដែលត្រូវទទួលរង្វាន់ប្រចាំខែតុលាដែលមានទឹកប្រាក់ ២ សែនរៀល ប៉ុន្ដែមិនទាន់មានមធ្យោបាយ ទំនាក់ទំនងបានឡើយ ព្រោះ ហ្វេសប៊ុករបស់គាត់មិនអាចទទួលសារពីអ្នកក្រៅបាន។ បើប្រិយមិត្តបានអានអត្ថបទនេះ ហើយមានបំណងមកទទួលរង្វាន់ សូមទាក់ទង លេខ ០១៦៩២៩២៩២ ខ្មែរឡូតនិងរងចាំ ចំនួន ៥ ថ្ងៃ។ បើមិនឃើញប្រិយមិត្ត Ester Gelato ទាក់ទងមកទេ ខ្មែរឡូតនឹងសម្រេចចិត្តផ្ដល់រង្វាន់ដល់អ្នកបន្ទាប់ ។

បច្ចុប្បន្ននេះប្រិយមិត្ត Mann Pagna នៅតែនាំមុខគេក្នុងតារាងរដូវកាល ដែលមានពិន្ទុ ៥៥ ។ អ្នកបន្ទាប់គឺប្រិយមិត្ត Puthy Dara និង Milito Bun។ តើប្រិយមិត្តណាដែលមាន ថ្វីដៃដណ្ដើមយកលេខមួយប្រចាំរដូវកាល ដែលមានទឹកប្រាក់ ២ លានរៀល?

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]