អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានធ្វើការស្នើសុំទៅដល់គ្រូបង្វឹករបស់ក្រុម Barcelona លោក Ernesto Valverde ថា មិនបាច់ដាក់រូបគេលេងក្នុងការប្រកួតខាងមុខនេះនៃពានរង្វាន់ Copa del Rey ទេ ព្រោះខ្លួនត្រូវការសម្រាក ដើម្បីត្រៀមធ្វើការប្រកួតធំៗនៅក្នុងលីកវិញ។

ចាប់តាំងពីបើករដូវកាលលីកមក Messi នៅតែបន្តជាកីឡាករនាំមុខគេជានិច្ច ជាពិសេសបច្ចុប្បន្ន ជាអ្នកស៊ុតទីច្រើនជាងគេក្នុងលីកទៀតផង។ ចំនែកហេតុផលដែល Messi ស្នើសុំដូច្នេះ ក៏ព្រោះតែគេគិតថា បើទោះជាគ្មានវត្តមានគេ ក្នុងការប្រកួតជាមួយ Real Murcia នៅក្នុងពាន Copa del Rey ក៏សមាជិកផ្សេងទៀតក្នុងក្រុម Barcelona អាចយកឈ្នះបានដែរ។

បន្ថែមពីនេះទៀត Messi ហាក់បីដូចជាចង់សន្សំកម្លាំង ដើម្បីធ្វើការប្រកួតធំៗជាច្រើន ដែលនឹងមកដល់អំឡុងពេលបុណ្យណូអែលខាងមុខនេះ ។ នេះបើតាមរបាយការណ៍របស់ Express បានបញ្ជាក់។ 

Lionel Messi

គួរបញ្ជាក់ថា Messi បច្ចុប្បន្នកំពុងជួយក្រុម Barcelona នាំមុខនៅលើកំពូលតារាង La Liga ហើយនៅយប់នេះផងដែរ ក្រុមដែលស្ថិតក្នុងកំពូលតារាងមួយនេះ នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Malaga ៕

Lionel Messi
Lionel Messi

ប្រភព៖ 101 Great Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]