ថៃ៖ កាលពីម៉ោង៤ ព្រឹកមិញនេះ ប្រជាជនថៃស្លៀកឈុតខ្មៅរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា ក្នុងតំបន់ Sanam Luang ដើម្បីចូលរួមទស្សនាការហាត់សម ត្រៀមសម្រាប់ពិធីថ្វាយព្រះភ្លើងដល់អតីតព្រះមហាក្សត្រ។ ដើម្បីអាចទស្សនាការហាត់សមច្បាស់ ពួកគេបានទៅដល់ទីតាំងរៀបចំកម្មវិធី តាំងពីមួយម៉ោងមុន ពេលដែលគេអនុញ្ញាតឲ្យចូលម្ល៉េះ។

ក្នុងពិធីនោះដែរ គេឃើញមានវត្តមាន ព្រះមហាក្សត្រី Sirindhorn ក្នុងឈុតសម្លៀកបំពាក់ បុគ្គលិកវាំង និងនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha ក្នុងឯកសណ្ឋានកងទ័ព។

គួរបញ្ជាក់ថា ផ្លូវចំនួន ១៨ ជុំវិញតំបន់ Sanam Luang ត្រូវបានបិទតាំងពីយប់ថ្ងៃសុក្រមកម្ល៉េះ ហើយផ្លូវចំនួន ២៧ ផ្សេងទៀតនឹងត្រូវបិទ នៅថ្ងៃស្អែក ដើម្បីបន្តការហាត់សមក្បួនដង្ហៃ២ផ្សេងទៀត។

ក្បួនដង្ហែ សរុបទាំងអស់មាន៦ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់ ២៩ តុលា ដែលមានអ្នកដង្ហែជាង ៥០០០នាក់ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌៕

សូមទស្សនារូបភាពសកម្មភាពហាត់សមនៅខាងក្រោមនេះ៖

ព្រះមហាក្សត្រី Sirindhorn ក្នុងឈុតសម្លៀកបំពាក់ បុគ្គលិកវាំង
នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha ក្នុងឈុត ឯកសណ្ឋានកងទ័ព
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ
ទិដ្ឋភាពខ្លះៗក្នុងពិធីហាត់សមក្បួនដង្ហែ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]