(ភ្នំពេញ)​៖ ​កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងកម្លាំងនគរបាលខណ្ឌមានជ័យដឹកនាំ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតប៉័ងតោអា-ក ទៅលើសង្សារបស់ខ្លួនព្រោះភ្លើងប្រច័ណ្ឌ កាលពីយប់ថ្ងៃទី០៩ ឈានចូល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ជ​នដៃដល់ជាសង្សាឈ្មោះ​ ឆុំ ដានី ហៅសៀវ ហ្វុង អាយុ២៧ឆ្នាំ​ ស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរលក់ទូរស័ព្ទដៃ។​

បើតាមលោកអធិការរងរូបនេះ បញ្ជាក់ថា​នៅមុនពេលកើតហេតុ​ យប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ កែវ ស្រីល័ក្ខ បានជួបជុំផឹកស៊ី ជាមួយអ្នកជួលបន្ទប់​ជិតខាង ​ពេលនោះជនសង្ស័យជាសង្សារ​ បានមកឃើញមានការប្រច័ណ្ឌក៏រករឿងឈ្លោះប្រកែក​គ្នា បន្ទាប់មកជនសង្ស័យឈ្មោះ សៀវ ហ្វុង បានយកកាំបិតបុ័ងតោមកធ្វើសកម្មភាពអា-ក ជនរងគ្រោះឈ្មោះ កែវ ស្រីល័ក្ខ ខណៈនោះជនរងគ្រោះបានចាប់កាំបិតប្រតាយប្រតប់ និងស្រែកឲ្យគេជួយ ជនសង្ស័យ​ក៏បានទំលាក់​កាំបិតចោល ហើយរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ​របួសបំពង់ក និង​ដៃខាងស្តាំ ត្រូវបានអ្នកជិត​ខាង បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ​តែម្តង ហើយនៅថ្ងៃនេះទើបខ្លួនជនបង្កបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការ​បន្ដតាមច្បាប់៕

ជនដៃដល់យកកាំបិតប៉័ងតោអា-ក ប៉ងសម្លាប់សង្សា​​ព្រោះភ្លើងប្រច័ណ្ឌ ថ្ងៃនេះកម្លាំងខណ្ឌមានជ័យចាប់ខ្លួនបាន

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]