ខេត្តកំពត ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បើក​បំ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​រួច​អូស​ម៉ូតូ និង​មនុស្ស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​នឹង​២០​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កំពង់​កេស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ។

ក្មេង​ស្រី​ជំទង់​ដែល​បាត់​បង់ជីវិត​នោះ​ឈ្មោះ យន់ ស្រី​សុខ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ក្មេង​ស្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កំពត ១C-០៨២៨ ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ២A-២៣៤៥ ម្ចាស់​គេចខ្លួន​បាត់​ស្រមោល​ឈឹង ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​ជួប​ហេតុ​ការ​ដ៏​រន្ធត់​នេះ​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក C125 ពណ៌​ខ្មៅ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ប្រើ​ល្បឿន​បង្គួរ លុះ​មក​ដល់​ចំណុច​គ្រោះថ្នាក់​ក៏​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​បោះពួយ​មក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​ក៏​រេច​ង្កូ​ច​ទៅ​ផ្នែក​ខាងឆ្វេង​ដៃ​ព្រមទាំង​បាន​អូស​ទាំង​ម៉ូតូ និង​ជន​រង​គ្រោះ​ទៅ​ជាមួយ​រហូត​២០​ម៉ែត្រ ទើប​បន្ត​ទៅ​បុក​ដើម​ស្វាយ​បាក់​អស់​មួយ​ដើម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ សាក្សី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​បង្កហេតុ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ម្ចាស់​រថយន្ត​ក៏​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើ​សមត្ថកិច្ច​ដែល​មក​វាស់វែង​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ឧប្បត្តិហេតុ​ដែល​បង្ក​ឡើង​ដោយសារ​ម្ចាស់​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ពោល​គឺ​ការ​បើកបរ​ក្នុង​ល្បឿន​លើស​ល្បឿន​កំណត់​ដោយ​មិន​ពិនិត្យ​មើល​ឧបសគ្គ​នៅ​ខាង​មុខ ។ បច្ចុប្បន្ន​សព​ក្មេង​ស្រី​ជំទង់​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​លំនៅ​ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ប៉ូលិស​ចរាចរណ៍​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បើក​បំ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​រួច​អូស​ម៉ូតូ និង​មនុស្ស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ
ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បើក​បំ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​រួច​អូស​ម៉ូតូ និង​មនុស្ស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​នឹង​២០​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កំពង់​កេស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]