ភ្នំពេញ៖ ពិធីបុណ្យ៧ថ្ងៃរបស់ អ្នកនាងសាន ស្រីឡៃ នឹងធ្វើឡើង នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ នាវេលាម៉ោង០២រសៀល នៅវត្តទួលទំពូង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយក្នុងនោះផលិតកម្មរស្មីហង្សមាស និងចាត់ចែងរាល់ការចំណាយ ទាំងអស់នៃពិធីបុណ្យ ។

ជាការពិតណាស់ ស្រីឡៃ បានបន្សល់ទុកនូវកូនពីរនាក់ទៀតដែល មិនទាន់សិក្សាចប់ចុងចប់ដើមនៅឡើយនោះទេ បន្ទាប់ពីការស្លាប់របស់អ្នកនាង គឺនៅតែម្តាយ និងប្អូនដែលមិនទាន់មានការងារធ្វើ។

ដោយឡែក នេះគឺជាព្រងវាសនារបស់កូនទាំងពីររបស់ស្រីឡៃ ក៏ត្រូវបាន សាលាអន្តរជាតិអាមេរិកកាំងប្រ៊ីជ ដែលបានផ្ដល់អាហារូបករណ៍ដល់កូនប្រុសទាំង ២ របស់សពអ្នកនាង សាន ស្រីឡៃ រហូតរៀនចប់ថ្នាក់ទី១២។

ទង្វើទាំងនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើនពេញចិត្ត យ៉ាងខ្លាំងដែលបានជូយដល់ ក្រុមគ្រួសាររបស់សាន ស្រីឡៃ ជាមួយនឹងពិធីបុណ្យ ថែមទាំងជួយដល់កូនៗរបស់សពអ្នកនាងទៀត។

មិនត្រឹមតែប៉ុណ្ណោះ ប្រិយមិត្តជាច្រើនក៏បានជូនពរដល់អ្នកឧបត្ថម្ភ ដែលមានសន្តានចិត្តយ៉ាងល្អដូច្នេះ ពេលនេះអ្នកនាង សាន ស្រីឡៃ ប្រហែលជា ទៅដោយស្ងប់ចិត្ត និងបានសុខជាមិនខាន៕

កូនប្រុសរបស់សាន ស្រីឡៃ និងអ្នកនាងពេជ្រ សោភា
កូនប្រុសទាំងពីររបស់សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់សាន ស្រីឡៃ
សារថ្លែងអំណរគុណដល់ សាលាអន្តរជាតិ អាមេរិកកាំងប្រ៊ីជ
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ