មហារីកជាជំងឺកាចសាហាវដែលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់នៅទូទាំងពិភពលោក ដោយមិនទាន់មានអ្នកវិទ្យាសាស្រ្តណាអាចរកវិធីបង្ការ និងទប់ស្កាត់បាននៅឡើយនោះទេ។ ចំណែកឯរោគសញ្ញាដំបូងក៏គ្មានអ្វីលេចឡើងដែលគួរឱ្យសង្ស័យ ដែលជាហេតុធ្វើឱ្យកោសិកាមហារីក រីកលូតលាស់រហូតដល់ដំណាក់កាលពិបាកនឹងព្យាបាល។

តែជាសំណាងល្អដែលធម្មជាតិបានបង្កើតបន្លែ ផ្លែឈើ និងចំណីអាហារធម្មជាតិជាច្រើនដែលមានគុណប្រយោជន៍សម្រាប់សុខភាពរាងកាយរបស់មនុស្សយើង នៅក្នុងនោះចំណីអាហារបន្លែផ្លែឈើមួយចំនួនទាំងនោះក៏មានគុណសម្បត្តិក្នុងការជួយទប់ស្កាត់ជំងឺមហារីកបានផងដែរ។

មកតាមដានទាំងអស់គ្នានូវអាហារដែលមានប្រយោជន៍ការពារ និងប្រឆាំងជំងឺមហារីកទាំងអស់គ្នា៖  

# ខាត់ណាខៀវ

ខាត់ណាខៀវមានផ្ទុកនូវសមាសធាតុអង់ស៊ីមការពាររាងកាយមានឈ្មោះថា Glucosinolates និងអង់ស៊ីម Sulforaphane ដែលមានសមត្ថភាពដូចជា៖

- លាងសម្អាតសារធាតុគីមីក្នុងរាងកាយ

- ធ្វើឱ្យកោសិកាសាច់ដុំក្នុងរាងកាយលូតលាស់ល្អ

- បង្ការ ការពារ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានដូចជា មហារីកមាត់, មហារីកសុដន់, មហារីកថ្លើម, មហារីកសួត, មហារីកផ្លោកនោម, មហារីកបំពង់អាហារ និងមហារីកក្រពះ។ ។

ដូច្នេះអ្នកគួរតែទទួលទានខាត់ណាខៀវ ២ពែង ឱ្យបាន ២ទៅ៣ដងក្នុងមួយសប្តាហ៍តាមវិធីចំហុយ ឬចំអិនឱ្យឆ្អិនក៏បាន។  

ខាត់ណាខៀវមានផ្ទុកនូវសមាសធាតុអង់ស៊ីមការពាររាងកាយមានឈ្មោះថា Glucosinolates និងអង់ស៊ីម Sulforaphane

# តែបៃតង

តែបៃតងគឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលមានសមាសធាតុផ្សំដូចជា Catechins, Eerivatives xanthine, Epigallocatechin-3-gallate (EGCG) និង Epicatechin ដែលត្រូវបានគេដឹងថាមានគុណប្រយោជន៍ដូចជា៖

- ការពារការវិឌ្ឍន៍នៃកោសិកាមហារីក

- ជួយទប់ស្កាត់រ៉ាឌីកាល់សេរីពីកោសិកាដែលខូចខាត

- អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗបានដូចជា មហារីកក្រពះ មហារីកពោះវៀនធំ មហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាត ។

ដូច្នេះគួរតែទទួលទានតែបៃតងឱ្យបាន 3 ទៅ 4 ពែងជារៀងរាល់ថ្ងៃដើម្បីគុណប្រយោជន៍នៃការការពារជំងឺមហារីក។   

តែបៃតងគឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលមានសមាសធាតុផ្សំដូចជា Catechins, Eerivatives xanthine, Epigallocatechin-3-gallate (EGCG) និង Epicatechin ដែលត្រូវបានគេដឹងថាមានគុណប្រយោជន៍សំខាន់ៗជាច្រើន

# ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះគឺជាប្រភពដ៏សំខាន់ដែលសម្បូរទៅដោយសារធាតុ Lycopene វីតាមីន A, C និង E ដែលមានផ្ទុកនូវ៖

- សារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងជំងឺមហារីក

- ជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ

- ការពារនិងបញ្ឈប់ការលូតលាស់កោសិកាមហារីក ថែមទាំងអាចជួយការពារការខូចខាតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ

- ថែមទាំងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បូន, មហារីកសុដន់, មហារីកសួត , មហារីកក្រពេញប្រូស្តាត និងមហារីកក្រពះផងដែរ។ 

ដើម្បីចៀសឆ្ងាយពីជំងឺមហារីកគួរតែទទួលទានប៉េងប៉ោះដែលចិតជាចំណិត 1 ពែងក្នុងមួយថ្ងៃ ដោយប្រើបានទាំងវិធីចំអិនឱ្យឆ្អិន ទទួលទានស្រស់ៗ ជាទឹកជ្រលក់ និងជាការយកទៅក្រឡុកជាទឹកផ្លែឈើក៏បាន។  

ផ្លែប៉េងប៉ោះគឺជាប្រភពដ៏សំខាន់ដែលសម្បូរទៅដោយសារធាតុ Lycopene វីតាមីន A, C និង E

# ផ្លែប្លូបឺរី

ផ្លែប្លូបឺរីផ្ទុកទៅដោយ Phytonutrients, Neutralize, វីតាមីន C , វីតាមីន K ម៉ង់ហ្គាណែស និងជាតិកាកសរសៃដែលមានគុណប្រយោជន៍ដូចជា៖

- មានសារធាតុប្រឆាំងអុកស៊ីតកម្មរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកាមហារីក

- ធ្វើការប្រឆាំង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរ ដូចជាជំងឺមហារីកក្រពេញអូវ៉ែ, មហារីកពោះវៀន, មហារីកថ្លើម, មហារីកក្រពេញប្រូស្តាត, មហារីកសួត, មហារីកស្បែក និងមហារីកសុដន់។

ដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងការប្រឆាំងនឹងជំងឺមហារីក អាចគួរតែទទួលទានផ្លែប្លូបឺរីនេះទាំងស្រស់ ឬអាចទុកឱ្យកក ឱ្យបានកន្លះពែងជារៀងរាល់ថ្ងៃ។  

ផ្លែប្លូបឺរីផ្ទុកទៅដោយ Phytonutrients, Neutralize, វីតាមីន C , វីតាមីន K ម៉ង់ហ្គាណែស និងជាតិកាកសរសៃដែលមានគុណប្រយោជន៍

# ខ្ញី

- ខ្ញីក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរដូចជា ជំងឺមហារីកក្រពេញអូវែ, មហារីកក្រពេញប្រូស្តាត,មហារីកពោះវៀនធំ, មហារីកសួត, មហារីកស្បូន និងមហារីកលំពែង។

- នៅក្នុងនោះខ្ញីត្រូវបានគេរកឃើញថាមានប្រព័ន្ធដែលអាចធ្វើការ រារាំងពីការរីកលូតលាស់ និងរីករាលដាលនៃជំងឺមហារីក

ដូច្នេះអ្នកគួរតែទទួលទានតែខ្ញី ឱ្យបាន ២ ឬ ៣ពែងក្នុងមួយថ្ងៃ និងប្រើខ្ញីយកធ្វើជារបបអាហារប្រចាំថ្ងៃដើម្បីទទួលបាន អត្ថប្រយោជន៍ដ៏វិសេសវិសាលទាំងនេះ ។  

ខ្ញីក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរដូចជា ជំងឺមហារីកក្រពេញអូវែ, មហារីកក្រពេញប្រូស្តាត,មហារីកពោះវៀនធំ, មហារីកសួត, មហារីកស្បូន និងមហារីកលំពែង

# ខ្ទឹម-ស

នៅក្នុងខ្ទឹមសមានសមាសធាតុដូចជាស្ពាន់ធ័រ Arginine, Oligosaccharides, Flavonoids និង សេលេនីញ៉ូម (Selenium) ដែលមានគុណប្រយោជន៍ដូចជា៖

- អាចជួយកាត់បន្ថយហានិភ័យ និងរារាំងនៃការរីកលូតលាស់កោសិកាមហារីកក្រពះ និងមហារីកពោះវៀនធំ។

ដូច្នេះអ្នកគួរតែចាប់ផ្តើមទទួលទានខ្ទឹមសទាំងឆៅ និងឆ្អិនដើម្បីការពារពីជំងឺអស់ទាំងនេះ។   

នៅក្នុងខ្ទឹមសមានសមាសធាតុដូចជាស្ពាន់ធ័រ Arginine, Oligosaccharides, Flavonoids និង សេលេនីញ៉ូម (Selenium)

# ស្ពៃអេពីណា (Spinach)

ស្ពៃមួយនោះទោះជារកបានត្រឹមតែនៅផ្សារទំនើបក៏ដោយ តែវាគឺជាប្រភពដែលសម្បូរទៅដោយសារជាតិ lutein , សារជាតិប្រឆាំងអុកស៊ីតកម្ម, Beta-carotene, វីតាមីន A, Folate, ជាតិកាកសរសៃ, ហ្សេអ័រស៊ីនទីន (Zeaxanthin) និង Carotenoids ដែលដើរតួយ៉ាងសំខាន់ក្នុងការការពាររាងកាយដូចជា៖

- ការពារពីការខូចខាតរ៉ាឌីកាល់សេរី

- ប្រឆាំងនឹងជំងឺមហារីកផ្សេងៗបានដូចជា មហារីកមាត់, មហារីកអូវែ, មហារីកសួត, មហារីកស្បូន, មហារីកពោះវៀនធំ, មហារីកបំពង់អាហារ និងមហារីកក្រពះ។

អ្នកគួរតែទទួលទានស្ពៃមួយនេះ 1 ពែង spinach ឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ ដោយយកទៅធ្វើជាសាឡាត់ ធ្វើជាទឹកស៊ុប ឬអាចយកក្រឡុកឱ្យក្លាយជាទឹកផ្លែឈើក៏បាន។  

ស្ពៃមួយនោះទោះជារកបានត្រឹមតែនៅផ្សារទំនើបក៏ដោយ តែវាគឺជាប្រភពដែលសម្បូរទៅដោយសារជាតិ lutein , សារជាតិប្រឆាំងអុកស៊ីតកម្ម, Beta-carotene, វីតាមីន A, Folate, ជាតិកាកសរសៃ, ហ្សេអ័រស៊ីនទីន (Zeaxanthin) និង Carotenoids

# ផ្លែទទឹម

ផ្លែទទឹមមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, Polyphenols , Phenols, Flavonoids, Anthocyanins និង Tannins ដែលអាចជួយ៖

- ត្រួតពិនិត្យដល់ជីវកោសិកាគីមីដែលពាក់ព័ន្ធទៅនឹងជំងឺមហារីក

- មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម មហារីកស្បូន និងជំងឺមហារីកក្រពេញប្រូស្តាត។

អ្នកគួរតែយកផ្លែទទឹមលាយ ជាមួយរបបអាហារពេលព្រឹក និងទទួលទានទាំងផ្លែស្រស់ៗ ឬកិនក្រឡុកជាទឹកផ្លែឈើក៏បានដើម្បីការងារពីការកើតជំងឺមហារីក។  

ផ្លែទទឹមមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, Polyphenols , Phenols, Flavonoids, Anthocyanins និង Tannins

# ផ្លែវ៉ាល់ណាត់

គ្រាប់ផ្លែវ៉ាល់ណាត់មានផ្ទុកនូវ Polyphenols , Phytochemicals ellagitannins, Gamma-tocopherol និងអាល់ហ្វា - លីណូលិចអាស៊ីត (Alpha-linolenic acid) ដែលជាតូនាទីសំខាន់ដូចជា៖

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម

- មានសមាសធាតុប្រឆាំងនឹងហានិភ័យនៃជំងឺមហារីកដូចជា ជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកស្បែកបានផងដែរ។

គួរតែទទួលទានផ្លែវ៉ាល់ណាត់ ៧គ្រាប់ក្នុងមួយថ្ងៃ ឬអាចបន្ថែមវានៅក្នុងសាឡាត់ ទឹកស៊ុប ឬជាទឹកផ្លែឈើក្រឡុក ដើម្បីទទួលបានផលប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកអស់ទាំងនេះ។  

គ្រាប់ផ្លែវ៉ាល់ណាត់មានផ្ទុកនូវ Polyphenols , Phytochemicals ellagitannins, Gamma-tocopherol និងអាល់ហ្វា - លីណូលិចអាស៊ីត (Alpha-linolenic acid)

# ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Resveratrol ដែលមានគុណសម្បត្តិដូចជា៖

- អាចរារាំងសកម្មភាពនៃប្រូតេអ៊ីនដែលបណ្តាលឱ្យកោសិកាមហារីកលូតលាស់

- អាចប្រឆាំងនឹងការរលាក ជួយបង្ការជំងឺតានតឹង និងការរលាករ៉ាំរ៉ៃ (Chronic oxidative stress) ដែលជាមូលហេតុចម្បងនៃការជំងឺមហារីកបានផងដែរ ។

ដូច្នេះដើម្បីទទួលបានគុណប្រយោជន៍ទាំងនេះ អ្នកគូរតែទទួលទានផ្លែទំពាំងបាយជូរឱ្យបាន មួយពែងជារៀងរាល់ថ្ងៃទើបជាការប្រសើរ៕  

ផ្លែទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Resveratrol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]