អាមេរិក៖ វាជារឿងដែលមិននឹកស្មានដល់មួយ ក្រោយពេលបេក្ខភាពសភាអាមេរិកម្នាក់បានបង្ហើបថា គាត់ធ្លាប់បានជួបមនុស្សក្រៅភពផ្ទាល់តែម្តង។

លោកស្រី Bettina Rodriguez វ័យ ៥៩ឆ្នាំ គឺជាបេក្ខភាពសភាម្នាក់ មកពីទីក្រុង Miami សហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០០៩ មុនពេលដែលលោកស្រីឈរជាបេក្ខភាពសភា លោកស្រីបានលើករឿងនេះមកនិយាយក្នុងបទសម្ភាសន៍មួយ ដោយលោកស្រីបានរៀបរាប់ថា បានជួបមនុស្សក្រៅភពសែនចម្លែកបីនាក់ ហើយកាលនោះលោកស្រីមានអាយុត្រឹមតែប្រាំពីរឆ្នាំប៉ុណ្ណោះ (លោកស្រីបានជួបពួកគេពីរបីដងទៀត ក្នុងវ័យជំទង់)។

លោកស្រី Bettina Rodriguez

លោកស្រី Bettina Rodriguez បានបន្ថែមថា មនុស្សក្រៅភពទាំងបី ដែលក្នុងនោះស្រីម្នាក់ ប្រុសពីរនាក់ មានមាឌធំខ្ពស់ ព្រមទាំងសក់ពណ៌ទង់ដែង ហើយពួកគេបានចាប់លោកស្រីដាក់ក្នុងថាសហោះចម្លែកមួយ ដែលមើលទៅខុសស្រឡះពីយន្តហោះរបស់មនុស្សភពផែនដី។ លោកស្រីបានបន្ថែមទៀតថា លោកស្រីអាចទំនាក់ទំនងជាមួយពួកគេបាន អាស្រ័យលើប្រព័ន្ធទាក់ទងម៉្យាងដោយមិនចាំបាច់ប្រើភាសាមនុស្ស។

ការទំនាក់ទំនងដោយមិនប្រើ​ភាសានិយាយ (Telepathy)
ការទំនាក់ទំនងដោយមិនប្រើ​ភាសានិយាយ (Telepathy)

អ្វីដែលពិសេសគួរឲ្យចាប់អារម្មណ៍នោះ ពួកមនុស្សក្រៅភពបានបង្ហើបអាថ៌កំបាំងជាច្រើនដល់លោកស្រី។ ក្នុងចំណោមអាថ៌កំបាំងទាំងនោះ ពួកគេបានប្រាប់អំពី ប្រភពថាមពលស្នូលរបស់ពិភពលោកស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ក៏ដូចជា លលាក្បាល (ស្រដៀង​លលាក្បាលមនុស្ស) ប្រមាណជាង ៣០,០០០ ស្ថិតនៅរូងភ្នំមួយនៅកោះ​ម៉ាល់តា នៃសមុទ្រមេឌីទែរណេ ហើយមិនតែប៉ុណ្ណោះ ពួកគេព្រមទាំងបាននិយាយអំពី ISIS ផងដែរ។ គួរបញ្ជាក់កាលនៅឆ្នាំ២០០៩ ក្រុមភេរវករ ISIS មិនទាន់កើតមាននៅឡើយ ប៉ុន្តែលោកស្រីពុំច្បាស់ថាវាសំដៅទៅអ្វីឲ្យប្រាកដឡើយ ព្រោះ ISIS ក៏ជាឈ្មោះអាទិទេពមួយអង្គ របស់ប្រជាជនអេហ្ស៊ីបផងដែរ។

គួរឲ្យដឹងផងដែរថា មិនត្រឹមតែលោកស្រីទេ ដែលជឿរឿងមនុស្សក្រៅភព ជាក់ស្តែងអ្នកវិទ្យាសាស្ត្រជាច្រើន រួមទាំងរូបវិទូដ៏ល្បីលោក Stephen Hawking ក៏មានជំនឿថា សភាវៈមានជីវិតមិនប្រាកដថាមាននៅលើតែភពផែនដីប៉ុណ្ណោះទេ តែមាននៅក្នុងចក្រវាលដ៏សែនធំល្វឹងល្វើយនេះ ដែលមានវត្តមានភព និងតារារាប់ពាន់លានផ្សេងទៀត៕ 

រូបតំណាង

ប្រភព៖ Daily Star UK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]