ភ្នំពេញ៖ ការប្រកួតរកម្ចាស់ស្រី ដែលអាចមានសមត្ថភាពគ្រងមកុដ ក្នុងកម្មវិធីប្រកួតបវរកញ្ញាធំៗលើពិភពលោក កំពុងធ្វើឲ្យទស្សនិកជនរាប់លាននាក់ ចង់ដឹងពីលទ្ធផលជាខ្លាំង។

ក្នុងនោះដែរ ប្រិយមិត្តប្រាកដជាចង់ដឹង ពីតម្លៃមកុដ របស់កម្មវិធីប្រកួតបវរកញ្ញាទាំងនេះ ថាតើមានតម្លៃថ្លៃយ៉ាងណា? ទើបធ្វើឲ្យកញ្ញាឯកប្រចាំប្រទេសផ្សេងៗ ប៉ុនប៉ងធ្វើម្ចាស់របស់វា។

ថ្ងៃនេះ អ្នកនឹងបានដឹង ពីតារាងតម្លៃមកុដទាំង៤ ដែលបវរកញ្ញាឯកកម្ពុជាយើង បានចូលរួមប្រកួតយកមក ហើយជាពិសេសមកុដមួយៗពិតជាមានតម្លៃថ្លៃកប់ពពកតែម្ដង។

ជាក់ស្ដែង សម្រាប់តម្លៃនៃមកុដ ៖

១) បវរកញ្ញាចក្រវាល (MISS UNIVERSE) ធំលំដាប់ទីមួយលើពិភពលោក មានតម្លៃ ៣០ម៉ឺនដុល្លារ ដែលផលិតពីគ្រីស្តាល់និងត្បូងពេជ្រ។

២) មកុដ បវរកញ្ញាហ្រ្គែនអីនធឺណែសិនណល (MISS GRAND INTERNATIONAL) ក៏មានតម្លៃមិនខុសពីមកុដMISS UNIVERSEដែរ គឺ៣០ម៉ឺនដុល្លារ ដោយបានផលិតពីមាសសុទ្ធតែម្ដង។

៣) មកុដបវរកញ្ញាអន្តរជាតិ (MISS INTERNATIONAL) វិញ គឺមានតម្លៃរហូតដល់ ៥៥ម៉ឺនដុល្លារ ដែលផលិតពី ត្បូងគុជខ្យង មាស ប្រាក់ និង ត្បូងពេជ្រ។

៤) មកុដបវរកញ្ញាភពផែនដី (MISS EARTH) គឺកាន់តែមានតម្លៃខ្ពស់ ហួសការស្មាន គឺរហូតដល់ ៩៥ម៉ឺនដុល្លារ ដែលផលិតចេញពី ត្បូងពេជ្រ ត្បូងកណ្ដៀង មាស ប្រាក់ ត្បូងទទឹម និងគ្រីស្តាល់ ទៀតផង៕ 

ប្រភព៖ MISS Cambodia Beauty Pageant

មកុដបវរកញ្ញាចក្រវាល (MISS UNIVERSE) មានតម្លៃ គឺ៣០ម៉ឺនដុល្លារ
មកុដបវរ កញ្ញាហ្រ្គែនអីនធឺណែសិនណល (MISS GRAND INTERNATIONAL) មានតម្លៃ ៣០ម៉ឺនដុល្លារ
មកុដបវរកញ្ញាអន្តរជាតិ (MISS INTERNATIONAL) វិញ គឺមានតម្លៃរហូតដល់៥៥ម៉ឺនដុល្លារ
មកុដបវរកញ្ញាភពផែនដី (MISS EARTH) គឺកាន់តែមានតម្លៃខ្ពស់ ហួសការស្មាន រហូតដល់ ៩៥ម៉ឺនដុល្លារ
តម្លៃមកុដទាំង៤ ដែលកញ្ញាឯកកម្ពុជាចូលរួមប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]