អង់គ្លេស៖ ខែ្សបម្រើ Mesut Ozil នឹងចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅពេលដែលកុងត្រារបស់គេក្នុងក្រុមកាភ្លើងធំ Arsenal ត្រូវផុតនៅបំណាច់រដូវកាលនេះ។

គេហទំព័រ Sportsmail បានរាយការណ៍ថា Ozil បានប្រាប់ដល់មិត្ដរួមក្រុមរបស់ខ្លួនថា លោក Mourinho នឹងនាំរូបគេទៅក្នុងរដូវក្ដៅក្រោយនេះ ខណៈដែលផុតពីរដូវកាលនេះ រូបគេនឹងក្លាយជាកីឡាករឯករាជ្យ ពោលជាកីឡាករគ្មានក្លិប ដោយកុងត្រារបស់គេនៅ Arsenal នឹងត្រូវផុតក្រោយបញ្ចប់រដូវកាលនេះ។  

Ozil នឹងចូលរួមជាមួយ Man Utd នៅរដូវកាលក្រោយ

Arsenal នឹងត្រូវស្វែករកខែ្សបម្រើអន្ដរជាតិអាល្លឺម៉ង់ម្នាក់ ដើម្បីជំនួសតំណែង Ozil នៅពេលដែលទីផ្សារដោះដូរកីឡាករនឹងត្រូវបើក នាដើមខែមករា ឆ្នាំក្រោយនេះ។

គួរបញ្ជាក់ដែរថា Mourinno និង Ozil ធ្លាប់បានធើ្វការជាមួយគ្នាម្ដងរួចមកហើយ អំឡុងពេលអ្នកទាំង២ នៅក្លិប Real Madrid ហើយគេជឿថា អ្នកទាំង២នេះ នឹងអាចធើ្វការជាមួយគ្នាម្ដងទៀត នៅរដូវកាលក្រោយ ពេលដែលខែ្សបម្រើជម្រើសជាតិអាល្លឺម៉ង់នេះ ផ្លាស់ទៅកាន់កីឡដ្ឋាន Old Trafford៕  

Ozil នឹងចូលរួមជាមួយ Man Utd នៅរដូវកាលក្រោយ
Ozil និង Mourinho
Ozil និង Mourinho

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]