សារជូនពរ!

លោក គួច ផេង ត្រូវបានបោះឆ្នោតជាប់ ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសម្រាប់អាណត្តិឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ជំនួសលោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវផុតអាណត្តិ ។

ដូច្នេះ ឧត្ដមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរងក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានកិច្ចការរដ្ឋបាល សូមអបអរសាទរចំពោះលោក គួច ផេង អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ គ្លរី ឡូជីស្ទីក (ខេមបូឌា) ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) អណត្តិទី៤សូមលោកទទួលបានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និង អាយុយឺនយូរ ដើម្បីដឹកនាំសហគ្រិនវ័យក្មេងនៅកម្ពុជាអោយកាន់តែខ្លាំងក្លាឡើង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ អោយកាន់តែរីកចម្រើនទៅមុខជានិរន្ត។

សូមលោក និង ភរិយា ព្រមទាំងបុត្រ ជួបប្រទះតែវិបុលសុខ សុភមង្គលភាពរីកចម្រើននិងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សារជូនពរពីឧត្ដមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរងក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានកិច្ចការរដ្ឋបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]