ភ្នំពេញ៖ តារាសម្តែងស្រីកូនកាត់ថៃ-បារាំង កញ្ញា Diana Flipo បានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០១៤ នឹងធ្លាប់បានសម្តែងរឿងភាគថៃជាច្រើនឲ្យប៉ុស្តិ៍លេខ៣ នៃប្រទេសថៃ។ នាឆ្នាំ២០១៦ កញ្ញាក្តោបបានតំណែងជាតួឯកស្រីលើកដំបូងក្នុងរឿង «វណ្ណៈស្នេហ៍» ឬ Leurd Ruk Toranong ដោយចាប់ដៃគូសម្តែងជាមួយតារាប្រុសដ៏ល្បីគឺ Pope ហើយក៏នឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

រឿង «វណ្ណៈស្នេហ៍» គឺជាខ្សែភាពយន្តបង្ហាញពីការផិតក្បត់ ល្បិចកល របស់នាង PutGrong (Tanya) ដែលមានបំណងចង់រៀបការជាមួយប្តីអ្នកមាន ដោយបានបោះបង់ប្តី និងកូនរបស់ខ្លួនចោល រត់ទៅរស់នៅជាមួយ Suea Gat ដែលនាងគិតថាជាបុរសអ្នកមានម្នាក់ ប៉ុន្តែមិនដូច្នោះឡើយ តាមពិតទៅ Suea Gat គ្រាន់តែជាចោរម្នាក់តែប៉ុណ្ណោះ។ នាងក៏បានរកលេសដើម្បីឲ្យប៉ូលីសចាប់ Suea Gat ខណៈដែលនាងកំពុងតែមានផ្ទៃពោះគឺនាង Gratin (Diana) ប៉ុន្តែនាងមិនដែលចង់បានកូននេះឡើយ។ Gratin ត្រូវបានមើលថែដោយបងស្រីរបស់ Suea Gat ចំណែកឯ PutGrong បានព្យាយាមរកប្តីដែលជាអ្នកមាន។ ទីបំផុត នាងក៏បានជួបជាមួយបុរសពោះម៉ាយអ្នកមានម្នាក់ គឺលោក Prasan ហើយក៏រៀបការជាមួយគ្នា ថែមទាំងបានយកកូនស្រីទីមួយរបស់ខ្លួនជាមួយប្តីមុនមករស់នៅលើផ្ទះទៀតផង។

ប៉ុន្តែទោះបីជាបានរៀបការពេញសិទ្ធហើយក្តី ក៏កូនប្រុសរបស់ Prasan គឺ Ram (Pope) មិនទទួលស្គាល់ថាពួកគេជាសមាជិកគ្រួសារឡើយ។ តើរឿងរ៉ាវបន្ទាប់នឹងមានភាពចម្រូងចម្រាស់អ្វីខ្លះ កើតឡើងនៅក្នុងគ្រួសារមួយនេះ? តើចុងក្រោយពួកគេនឹងត្រូវដោះស្រាយបែបណា?

សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «វណ្ណៈស្នេហ៍» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ វេលាម៉ោង៦ ដល់ម៉ោង ៧យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ បន្ទាប់ពីរឿង «នារីក្នុងភ្លើងគំនុំ » ៕

ទស្សនាឈុតខ្លីតាមរយៈវីដេអូខាងក្រោម៖ 

តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖ www.facebook.com/PNNDramaFanClub 

ឈុតខ្លះៗនៅក្នុងរឿង «វណ្ណៈស្នេហ៍» ដែលនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន
ឈុតខ្លះៗនៅក្នុងរឿង «វណ្ណៈស្នេហ៍» ដែលនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]