ស្ពៃក្តោបពណ៌ស្វាយសព្វថ្ងៃនេះមានការពេញនិយមមែនទែន ក្នុងការធ្វើមុខម្ហូបប្រចាំថ្ងៃ ទាំងការយកធ្វើជាសាឡាត់ ឬចំអិនមុខម្ហូបផ្សេងៗបានទាំងឆៅទាំងឆ្អិន មិនខុសពីស្ពៃក្តោបធម្មតានោះទេ។ នោះក៏ដោយសារតែរូបរាង និងពណ៌សម្បុរបស់វាបានទាក់ទាញចំណាប់អារម្មណ៍ឱ្យកាន់តែចង់ទទួលទានមួយកម្រិតទៀត។ ថែមពីនោះអ្វីដែលមិនអាចមើលរំលងនោះគឺជាគុណសម្បត្តិរបស់ស្ពៃក្តោបពណ៌ស្វាយនេះតែម្តង។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់មកតាមដានគុណប្រយោជន៍របស់ស្ពៃក្តោបពណ៌ស្វាយទាំងអស់គ្នាដូចខាងក្រោម៖ 

ស្ពៃក្តោបពណ៌ស្វាយសព្វថ្ងៃនេះមានការពេញនិយមមែនទែន ក្នុងការធ្វើមុខម្ហូបប្រចាំថ្ងៃ ទាំងការយកធ្វើជាសាឡាត់ ឬចំអិនមុខម្ហូបផ្សេងៗបានទាំងឆៅទាំងឆ្អិន មិនខុសពីស្ពៃក្តោបធម្មតានោះទេ

# សម្បូរជាតិកាកសសៃហ្វៃបឺ (Fibers)

- ស្ពៃក្តោបពណ៌ស្វាយចិញ្ច្រាំមួយពែង ត្រូវបានគេដឹងថាមានជាតិកាកសសៃ Fiber ចំនួន ២ក្រាម ឬស្មើនឹង ៨ភាគរយនៃអាហាររូបត្ថម្ភប្រចាំថ្ងៃ២៥ក្រោមដែលណែនាំដោយអ្នកឯកទេសចំណីអាហារ និងឱសថ។

- ជួយការពារកុំឱ្យជាតិកូឡេស្តឺរ៉លអាក្រក់ដែលលើសចូលទៅក្នុងប្រព័ន្ធសសៃឈាមតាមរយៈជញ្ជាំងពោះវៀនតូច។

- ជួយស្រូបយកកូឡេស្តឺរ៉លទៅបញ្ចេញចោលតាមរយៈពោះវៀនធំយ៉ាងមានប្រសិទ្ធភាពផងដែរ។  

# ជាតិប៉ូតាស្យូម

- នៅក្នុងស្ពៃក្តោបពណ៌ស្វាយមួយពែង ថែមទាំងមានជាតិប៉ូតាស្យូម ២១៦មីលីក្រាមទៀតផង។

- ជាតិប៉ូតាស្យូមនេះអាចជួយរក្សាជាតិទឹក (សារធាតុរាវ) នៅក្នុងខ្លួនរបស់អ្នកឱ្យមានលំនឹងចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។

- អ្នកសិក្សាស្រាវជ្រាវបានណែនាំឱ្យទទួលទានជាតិកាល់ស្យូម ៤៧០០ មីលីក្រាម ដើម្បីរក្សាកម្រិតសម្ពាធឈាមឱ្យមានសុខភាពល្អផងដែរ។

- ប៉ូតាស្យូមក៏អាចការពារអ្នកពីភាពតានតឹងនៃសសៃឈាមបេះដូង ( Heart muscle stress ) ដែលជាហេតុធ្វើឱ្យបេះដូងរួមតូច កកិតខ្លាំងខុសពីប្រក្រតី និងធ្វើឱ្យចង្វាក់បេះដូងលោតខុសពីធម្មតា។

ស្ពៃក្តាបពណ៌ស្វាយមានជាតិប៉ុតាស្យូម ​ជាតិកាកសសៃហ្វៃបឺដែលមានប្រយោជន៍សម្រាប់សុខផាពរាងកាយ

# វីតាមីន C

- ទទួលទានស្ពៃពណ៌ស្វាយមួយពែង ផ្តល់វីតាមីនC ដែលជាអាហារបំប៉នសំខាន់សម្រាប់រាងកាយដល់ទៅ ៥១ មីលីក្រាម ឬស្មើនឹង ៨៥% នៃតម្រូវការរបបអាហារប្រចាំថ្ងៃ ៦០ មីលីក្រាម។

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីសម្រាប់ការពារប្រព័ន្ធសុខភាពរាងកាយផងដែរ។

- អាចការពារកោសិកា DNA និងបំផ្លាញកោសិកាសារធាតុពុលនៅក្នុងប្រព័ន្ធរំលាយអាហារថែមទៀតផង។

ចំណាំ៖ ការទទួលទានស្ពៃក្តោបពណ៌ស្វាយស្រស់ មានគុណប្រយោជន៍ផ្តល់វីតាមីន C ច្រើនជាងការយកទៅចំអិនឱ្យឆ្អិន។

# វីតាមីន A

- វីតាមីន A នៅក្នុងស្ពៃក្តោបពណ៌ស្វាយមួយពែងមានចំនួន ២០ភាគរយនៃចំនួន 993 IU (ប្រមាណ 3000 mcg) ដែលជាសារធាតុចិញ្ចឹមផ្តល់មុខងារជាច្រើនសម្រាប់សុខភាពរាងកាយ។

- វាបង្កើតសារធាតុ Retina ដែលល្អសម្រាប់សុខភាពភ្នែក និងបង្កើនសមត្ថភាពចក្ខុវិស័យឱ្យកាន់តែល្អប្រសើរនៅពេលយប់។

- ជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយកាន់តែរឹងមាំ ចៀងផុតពីជំងឺផ្សេងៗ

- បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការកើតជំងឺផ្សេងៗទាក់ទងនឹងការឆ្លងមេរោគ Microbial ៕ 

ទទួលទានស្ពៃក្តោបណ៌ស្វាយឆៅអាចទទលជាតិវីតាមីន​​C ល្អជាងស្ពៃក្តោបដែលចំអិនឱ្យឆ្អិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]