យើងគ្រប់គ្នាដឹងហើយថាទូរស័ព្ទដៃ គឺជាភាពចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗនាសម័យបច្ចុប្បន្ននេះ។ ជាក់ស្តែងទូរស័ព្ទដៃមានច្រើនម៉ាក ច្រើនប្រភេទ ហើយមានតម្លៃខុសៗគ្នាទៅតាមមុខងារ សមត្ថភាព និងលក្ខណៈពិសេសរបស់ពួកវារៀងៗខ្លួនផងដែរ។

ថ្ងៃនេះមិត្តអ្នកអាននឹងបានស្គាល់ទូរស័ព្ទដៃទាំងដប់នេះ ដែលមានតម្លៃថ្លៃកប់ពពក ដែលអ្នកប្រហែលពុំដែលនឹកស្មានដល់។

10. ទូរស័ព្ទម៉ាក Vertu Signature Diamond តម្លៃ៨៨,០០០ ដុល្លារអាមេរិក

ទូរស័ព្ទដ៏សែនប្រណីតមួយនេះ គឺត្រូវបានស្រោបដោយប្លាទីន និងលម្អដោយគ្រាប់ពេជ្រតូចៗយ៉ាងស្រស់ស្អាត ហើយវាត្រូវបានផលិតឡើងដោយដៃផ្ទាល់ ពោលគឺមិនត្រូវបានផលិតក្នុងរោងចក្រ ដូចផលិតផលទូរស័ព្ទដទៃទៀតឡើយ។  

រូបភាព៖ ទូរស័ព្ទម៉ាក Vertu Signature Diamond

៩. ទួរស័ព្ទម៉ាក iPhone Princess Plus តម្លៃ១៧៦,០០០ ដុល្លារអាមេរិក

វាត្រូវបានឌីហ្សាញដោយអ្នករចនាម៉ូតទូរស័ព្ទដ៏ល្បីម្នាក់ គឺលោក Peter Aloisson។ វាមានមុខងារដូចផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដទៃទៀតដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យiPhone Princess Plus មានលក្ខណៈពិសេសនោះ គឺភាពដ៏សែនប្រណីតរបស់វា ជាមួយនឹងគ្រាប់ពេជ្រដ៏ស្រស់ស្អាតចំនួន ១៨០គ្រាប់។ 

រូបភាព៖ ទួរស័ព្ទម៉ាក iPhone Princess Plus

៨. BlackDiamond VPIN Smartphone តម្លៃ ៣០០,០០០ដុល្លារអាមេរិក

ជាផលិតផលរបស់ក្រុមហ៊ុន Sony មានអេក្រង់ LED ច្បាស់ល្អ ហើយវាត្រូវបានស្រោបដោយគ្រាប់ពេជ្រប្រណីត ដែលមានតម្លៃថ្លៃចំនួន២គ្រាប់ គឺនៅប៊ូតុងកណ្តាល និងនៅខ្នងទូរស័ព្ទ។

រូបភាព៖ BlackDiamond VPIN Smartphone

៧. Vertu Signature Cobra (មិនបញ្ជាក់តម្លៃ)

វាស្ថិតក្នុងចំណោមទូរស័ព្ទដៃដែលថ្លៃជាងគេ គឺដោយសារភាពប្រណីតរបស់វា ជាមួយនឹងត្បូងមរកតដែលវាមានតម្លៃថ្លៃកប់ពពកចំនួនពីរគ្រាប់ ព្រមទាំងត្បូងពេជ្រជាច្រើនរយគ្រាប់ថែមទៀត។ 

រូបភាព៖ Vertu Signature Cobra

៦. Gressor Luxor Las Vegas Jackpot មានតម្លៃ ១លានដុល្លារអាមេរិក

វាជាផលិតផលស្វ៊ីស ត្រូវបានផលិតឡើងនៅឆ្នាំ ២០០៥ ស្រោបដោយមាសសុទ្ធ​ទម្ងន់​ប្រមាណ ១៨០ក្រាម ហើយនៅពីក្រោយខ្នងទូរស័ព្ទគឺជាកំណាត់ឈើប្រណីតដែលមានតម្លៃថ្លៃបំផុត ព្រមទាំងលេខប៊ូតុងចុងគឺជាត្បូងគ្រីស្តាល់ដែលមានតម្លៃថ្លៃកប់​ពពក។ 

រូបភាព៖ Gressor Luxor Las Vegas Jackpot

៥. Diamond Crypo Smartphone មានតម្លៃ ១.៣ លានដុល្លារអាមេរិក

ទូរស័ព្ទប្រភេទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows CE ហើយផ្នែកខ្លះត្រូវបានស្រោបដោយមាស ព្រមទាំងត្បូងប្រណីតចំនួន ៥០គ្រាប់ ដែលក្នុងនោះមានដប់គ្រាប់ជាត្បូងពណ៌ខៀវដ៏កម្រ។

រូបភាព៖ Diamond Crypo Smartphone

៤. GoldVish Le Million មានតម្លៃ ១.៣ លានដុល្លារអាមេរិក

ទូរស័ព្ទប្រភេទនេះធ្លាប់ជាប់កំណត់ត្រា Guinness  ជាទូរស័ព្ទមានតម្លៃថ្លៃជាងគេ បង្អស់ក្នុងឆ្នាំ ២០០៦។ វាត្រូវបានស្រោបដោយមាសពណ៌ស ព្រមទាំងគ្រាប់ពេជ្រ ប្រភេទ VVS1 ២០ ការ៉ាត់ថែមទៀតផង។ 

រូបភាព៖ GoldVish Le Million

៣. iPhone 3G King Button មានតម្លៃ ២.៤ លានដុល្លាអាមេរិក

ត្រូវបានលម្អដោយគ្រាប់ពេជ្រចំនួន ១៣៨ គ្រាប់ នៅសងខាងអេក្រង់ទូរស័ព្ទ ព្រមទាំងមួយគ្រាប់ធំនៅចំប៊ូតុងកណ្តាល ដែលមើលទៅមានភាពគួរឲ្យទាក់ទាញ។ 

រូបភាព៖ iPhone 3G King Button

២. Supreme Goldstriker iPhone 3G 32G មានតម្លៃ ៣.២លានដុល្លារអាមេរិក

វាមានតម្លៃថ្លៃ ព្រោះទូរស័ព្ទដ៏សែនប្រណីតមួយគ្រឿងនេះ ត្រូវបានស្រោបដោយមាសសុទ្ធទម្ងន់ ២៧១ក្រាម ព្រមទាំងគ្រាប់ពេជ្រដ៏សែនប្រណីតមាននៅអមសងខាង​អេក្រង់ទូរស័ព្ទ  និងនៅប៊ូតុងចុចកណ្តាល។

រូបភាព៖ Supreme Goldstriker iPhone 3G 32G

១. Diamond Rose iPhone 4 32G មានតម្លៃប្រមាណ ៨លានដុល្លារអាមេរិក

វាមានតម្លៃថ្លៃជាងគេលើលោក ព្រោះវាត្រូវបានស្រោបដោយគ្រាប់ពេជ្រដ៏ស្រស់ស្អាតជាង ៥០០គ្រាប់ដែលភ្លឺសញ្ចាំងសញ្ចាច មាននៅសងខាង ព្រមទាំងនៅ​ចំប៊ូតុងកណ្តាលនៃទូរស័ព្ទ។ គួររម្លឹកផងដែរថា ទូរស័ព្ទម៉ាក Diamond Rose iPhone 4 32G មានតម្លៃថ្លៃរហូតដល់ទៅ ៨លានដុល្លារអាមេរិកឯណោះ៕

រូបភាព៖ Diamond Rose iPhone 4 32G

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]