មនុស្សភាគច្រើនតែងតែមានទម្លាប់ខ្ជិលដុសធ្មេញ ដោយការដុសធ្មេញតែម្តងក្នុងមួយថ្ងៃ ឬក៏គេចវេសមិនចង់ជួបទន្តពេទ្យទៀងទាត់តាមការកំណត់ទុកជាដើម។ អ្នកប្រហែលជាគិតថាវាគ្មានបញ្ហា  អ្នកគិតថាវានឹងគ្មានផលប៉ះពាល់អ្វីបន្តិចសោះតើមែនទេ?

ដូច្នេះថ្ងៃនេះយើងនឹងលើកយកប៉ុន្មានចំនុចចមកជម្រាបមិត្តអ្នកអានឱ្យបានជ្រាបច្បាស់ថា តើមានផលប៉ះពាល់យ៉ាងណា បើយើងខ្ជិលដុះធ្មេញនោះ? មកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

មនុស្សភាគច្រើនតែងតែមានទម្លាប់ខ្ជិលដុសធ្មេញ ដោយការដុសធ្មេញតែម្តងក្នុងមួយថ្ងៃ ឬក៏គេចវេសក៏មិនជួបទន្តពេទ្យជាប្រចាំតាមការកំណត់ទុកជាដើម

# ប៉ះពាល់ដល់ការចងចាំ

ការមិនបានសម្អាតមាត់ធ្មេញឱ្យបានល្អត្រូវបានគេរកឃើញថាអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់អ្នកបាន ដែលជាឱកាសធ្វើឱ្យមានហានិភ័យនៃការកើតជំងឺវង្វេង។ នោះក៏ដោយសារតែបាក់តេរីនៅក្នុងមាត់ធ្មេញអាចធ្វើដំណើរទៅកាន់ខួរក្បាលបានតាមរយៈចរន្តឈាម និងសសៃប្រសាទដែលជាប់នឹងថ្គាម ហើយបាក់តេរីនេះហើយដែលអាចបណ្តាលឱ្យអ្នកកើតជំងឺ ភ្លេចភ្លាំងវង្វេងវង្វាន់ (Alzheimer) ។ 

ការមិនបានសម្អាតមាត់ធ្មេញឱ្យបានល្អត្រូវបានគេរកឃើញថាអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់អ្នកបាន

# បង្កជាជំងឺបេះដូង

បាក់តេរីនៅក្នុងមាត់ធ្មេញដែលមិនបានសម្អាតឱ្យបានស្អាតល្អ នឹងចូលទៅក្នុងចរន្តឈាមហើយធ្វើដំណើរទៅកាន់សរសៃឈាមបេះដូងដែលអាចបណ្តាលឱ្យកើតជំងឺ Atherosclerosis (សសៃឈាមអាក់ទែប្រែជាឡើងរឹង)។ មួយវិញទៀតកំណកដែលបានបន្សល់នៅលើធ្មេញ និងអញ្ចេញធ្មេញ អាចធ្វើឱ្យស្ទះ សរសៃឈាមអាក់ទែរដែលជាហេតុធ្វើឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងបានថែមទៀតផង។  

បាក់តេរីនៅក្នុងមាត់ធ្មេញដែលមិនបានសម្អាតឱ្យបានស្អាតល្អ នឹងចូលទៅក្នុងចរន្តឈាមហើយធ្វើដំណើរទៅកាន់សរសៃឈាមបេះដូងដែលអាចបណ្តាលឱ្យកើតជំងឺ Atherosclerosis

# ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម

អនាម័យមាត់មិនល្អត្រូវបានដឹងថាអាចបង្កើនហានិភ័យក្នុងការឆ្លងជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើម។ ព្រោះការស្រូបយកខ្យល់បរិយាកាសជុំវិញដែលមិនល្អ សម្បូរទៅដោយមេរោគបាក់តេរីចូលទៅក្នុងមាត់ដោយមិនបានសម្អាតមាត់ធ្មេញឱ្យបានទៀងទាត់ល្អ អាចធ្វើឱ្យធ្មេញនិងអញ្ចាញធ្មេញកើតអាការរលាក និងឆ្លងជំងឺផ្លូវដង្ហើមបានផងដែរ ដូចជា ជំងឺរលាកសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃជាដើម។  

អនាម័យមាត់មិនល្អត្រូវបានដឹងថាអាចបង្កើនហានិភ័យក្នុងការឆ្លងជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើម

# ខ្យល់ដង្ហើមមិនល្អ

ការមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ និងទៀតទាត់យ៉ាងហោចមួយថ្ងៃ ២ដង វានឹងធ្វើឱ្យកាកសំណល់ចំណីអាហារ និងបាក់តេរីបន្សល់ទុកនៅក្នុងមាត់ ធ្មេញរបស់អ្នកបាន។ ដូចេ្នះហើយ ប្រាកដជាចៀសមិនផុតទេដែលថាមាត់របស់អ្នកមិនធុំក្លិនអាក្រក់នោះ។  

ការមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ និងទៀតទាត់យ៉ាងហោចមួយថ្ងៃ ២ដង វានឹងធ្វើឱ្យកាកសំណល់ចំណីអាហារ និងបាក់តេរីបន្សល់ទុកនៅក្នុងមាត់ ធ្មេញរបស់អ្នកបាន

# ងាយនឹងឈាមអញ្ចាញធ្មេញ

អាការឧស្សាហ៍ឈាមតាមអញ្ចាញធ្មេញនោះក៏ដោយសារតែមានកំណកជាប់នឹងជញ្ជាំងអញ្ចាញធ្មេញដែលមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ។ ដូច្នេះគួរតែធ្វើការដុះសម្អាតធ្មេញឱ្យបានយ៉ាងហោចណាស់ ២ដងទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីកំចាត់កំណកអស់ទាំងនោះដែលវាជាប់នៅក្នុងមាត់របស់អ្នក។

អាការឧស្សាហ៍ឈាមតាមអញ្ចាញធ្មេញនោះក៏ដោយសារតែមានកំណកជាប់នឹងជញ្ជាំងអញ្ចាញធ្មេញដែលមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ

# ប៉ះពាល់ដល់ជំងឺទឹកនោមផ្អែម

អ្នកដែលមានជំងឺទឹកនោមផ្អែម អាចធ្វើឱ្យអ្នកមានឱកាសខ្ពស់ក្នុងការកើតជំងឺមាត់ធ្មេញ។ ម្យ៉ាងវិញទៀត គេបានរកឃើញថាជំងឺទឹកនោមផ្អែមពិបាកនឹងគ្រប់គ្រង និងព្យាបាលប្រសិនជាអ្នកកំពុងតែមានជំងឺមាត់ធ្មេញផងដែរ។

គេបានរកឃើញថាជំងឺទឹកនោមផ្អែមពិបាកនឹងគ្រប់គ្រង និងព្យាបាលប្រសិនជាអ្នកកំពុងតែមានជំងឺមាត់ធ្មេញ ដោយសារតែការមិនបានសម្អាតឱ្យបានត្រឹមត្រូវ

# ពិបាកនឹងមានផ្ទៃពោះ

វាជារឿងដែលមិនគួរឱ្យជឿ តែការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងជំងឺមាត់ធ្មេញពិបាកនឹងមានផ្ទៃពោះជាងអ្នកដែលមានសុខភាពមាត់ធ្មេញល្អ។ ម្យ៉ាងវិញទៀតបើសិនជាមានផ្ទៃពោះក៏អាចមានឱកាសរលូតកូនខ្ពស់ជាងមនុស្សធម្មតាផងដែរ។  

អ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងជំងឺមាត់ធ្មេញពិបាកនឹងមានផ្ទៃពោះជាងអ្នកដែលមានសុខភាពមាត់ធ្មេញល្អ

# ប្រឈមមុខនឹងភាពឯកាខ្ពស់

ជឿទេ! ថាតើមានអ្នកណាដែលចូលចិត្តនៅក្បែរអ្នកដែលមានសុខភាពមាត់ធ្មេញមិនល្អនោះ? បញ្ហាក្លិនមាត់មិនល្អ ចង់នៅជិតទេ? ចង់ថើបទេ? ចម្លើយប្រាកដជាអត់ទេមែនទេ? ដូច្នេះនៅចាំអីទៀត ផ្លាស់ប្តូរទម្លាប់អ្នក សំអាតមាត់ធ្មេញឱ្យបានស្អាតល្អ ជាពិសេសឧស្សាហ៍ទៅពិភាក្សាជាមួយទន្តបណ្ឌិតភ្លាមទៅ បើមិនចង់រស់នៅម្នាក់ឯងអស់មួយជីវិតទេនោះ។

ជឿទេ! ថាតើមានអ្នកណាដែលចូលចិត្តនៅក្បែរអ្នកដែលមានសុខភាពមាត់ធ្មេញមិនល្អនោះ?

ការណែនាំ

- អ្នកគួរតែសម្អាតធ្មេញឱ្យបានយ៉ាងហោច ២ដងទៅ៣ដងក្នុងមួយថ្ងៃ និងបន្ថែមដោយប្រើខ្សែសម្អាតធ្មេញទើបមានប្រសិទ្ធភាព ដោយទន្តពេទ្យភាគច្រើនបានបញ្ជាក់ថា ការដុសធ្មេញតែមួយមុខមិនគ្រប់គ្រាន់នោះទេ។

- ឧស្សាហ៍ទៅជួបទន្តពេទ្យ ដើម្បីតាមដានសុខភាពមាត់ធ្មេញ

- ប្តូរច្រាស់ដុសធ្មេញថ្មីរាល់ ៣ខែម្តង និងរាល់ពេលដែលអ្នកកើតជំងឺផ្តាសាយ

- មិនត្រូវប៉ះពាល់ថ្នាំជក់ដែលមានជាតិកូកាអ៊ីន ដូចជាបារី និងថ្នាំជក់ផ្សេងៗទៀតឡើយ៕  

អ្នកគួរតែសម្អាតធ្មេញឱ្យបានយ៉ាងហោច ២ដងក្នុងមួយថ្ងៃ និងបន្ថែមដោយប្រើខ្សែសម្អាតធ្មេញទើបមានប្រសិទ្ធភាព ដោយទន្តពេទ្យភាគច្រើនបានបញ្ជាក់ថា ការដុសធ្មេញតែមួយមុខមិនគ្រប់គ្រាន់នោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]