ភ្នំពេញ៖ ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី ថ្មីៗនេះកំពុងតែធ្វើឲ្យមហាជន រំជួលចិត្តជាខ្លាំង ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់នាង នៅក្នុងបទចម្រៀងថ្មីរបស់លោក គូម៉ា ចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់អោយខ្ញុំខូចចិត្ត»។

ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី

ជាការពិតណាស់ ចំពោះការដឹកនាំសម្តែងសាច់រឿង ក៏ដូចជាអត្ថន័យបទចម្រៀង មនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយនេះ ពិតជាចាក់ដោតបេះដូងអ្នកទស្សនាយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញឲ្យឃើញយ៉ាងស្តែង ពីជីវិតស្នេហានាពេលបច្ចុប្បន្ន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំមើលហើយ ស្ទើរទប់ទឹកភ្នែកមិនបាន។

ហើយអ្វីដែលពិសេសទៅទៀតនោះ គឺដោយសារតែភាពប៉ិនប្រសប់ ក្នុងសម្តែងរបស់តួអង្គទាំងពីរ ទើបធ្វើឲ្យសាច់រឿងបទចម្រៀងមួយបទនេះ រឹតតែមានភាពទាក់ទាញស៊ីជម្រៅដិតជាប់អារម្មណ៍បែបនេះ៕

ដូចនេះចង់ដឹងថា ការសម្តែងនៅក្នុងបទចម្រៀងមួយនេះ ពិតជាកម្សត់ចាក់ដោតបេះដូងយ៉ាងណា តោះមកទស្សនាទាំងអស់គ្នា៖ 

ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី