ថៃ៖ កាលពីថ្ងៃទី១៣តុលាម្សិលមិញនេះ តារាសម្តែងស្រីនិយមដើរតួកាចឆ្នាសឆ្នើមនាង Ning Panita បានសម្រេចចិត្តលះបង់កិលេស ហើយចូលខ្លួនក្នុងពិធីកោរសក់បួសជាដូនជីជាលើកដំបូងនៅក្នុងជីវិត។

ការលះបង់ ហើយងាកទៅរកព្រះធម៌ និងភាពស្ងប់ស្ងាត់ដូច្នេះ គឺដើម្បីជាការថ្វាយកុសល ទៅដល់ព្រះមហាក្សត្ររបស់ខ្លួនក្នុងពិធីគម្រប់ខួប ១ឆ្នាំនៃការសោយទីវង្គត។

នៅក្នុងពិធីនោះដែរ ក៏មានការចូលរួមពីសំណាក់បងប្អូនញាតិមិត្ត និងមិត្តភក្តិរបស់តារាសម្តែងស្រី Ning Panita ជាច្រើននាក់ ដែលរួមមានទាំងតារាស្រីនៅក្នុងសង្គមសិល្បៈជាមួយគ្នាជាដើមផងដែរ។

មិនតែប៉ុណ្ណោះកូនស្រីរបស់តារាស្រីរូបនេះ ក៏បានមកចូលរួមនៅក្នុងពីធីនេះដែរ ធ្វើឱ្យកើតក្តីរំភើបយ៉ាងខ្លាំង សម្រាប់ការជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា។ ហើយអ្នកគាំទ្រជាច្រើនក៏មានការកោតសរសើរ ចំពោះទឹកចិត្តតារាស្រី Ning Panita យ៉ាងខ្លាំងដែលហ៊ានលះបង់ កោរសក់ ហើយបួសជាដូនជីកាន់សីលដូច្នេះ៕

ទស្សនារូបភាពខាងក្រោម៖ 

តារាសម្តែងស្រី Ning Panita និងកូនស្រីក្នុងពិធីបួសជាដូនជី
តារាសម្តែងស្រី Ning Panita និងកូនស្រីក្នុងពិធីបួសជាដូនជី
តារាសម្តែងស្រី Ning Panita និងកូនស្រីក្នុងពិធីបួសជាដូនជី
តារាសម្តែងស្រី Ning Panita ក្នុងពិធីបួសជាដូនជី
តារាសម្តែងស្រី Ning Panita ក្នុងពិធីបួសជាដូនជី
តារាសម្តែងស្រី Ning Panita ក្នុងពិធីបួសជាដូនជី
តារាសម្តែងស្រី Ning Panita ពេលបួសជាដូនជី
តារាសម្តែងស្រី Ning Panita ពេលបួសជាដូនជី
ពិធីបួសជាដូនជីនៅប្រទេសថៃ
តារាសម្តែងស្រី Ning Panita និងកូនស្រី
តារាសម្តែងស្រីដើរតួកាចឆ្នាសឆ្នើមនាង Ning Panita
តារាសម្តែងស្រីដើរតួកាចឆ្នាសឆ្នើមនាង Ning Panita

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]